ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកថោង ខុន បានប្រកាសថា ចាប់ពីពេលនេះទៅ រាល់ការស្នើសុំបើក សេវាកម្មទេសចរណ៍ ក្លឹបកំសាន្ត និងខារ៉ាអូខេ មិនចាំបាច់ទៅដល់ មន្ទីរទេសចរណ៍ទៀតនោះទេ គឺត្រូវមកស្នើសុំ អាជ្ញាបណ្ណ នៅត្រឹមថ្នាក់រាជធានី ឬការិយល័យច្រកចេញចូល តែមួយបាន ហើយ ដើម្បីធានាភាពឆាប់រហ័ស និងងាយស្រួល ក្នុងការគ្រប់គ្រង។ ដោយឡែកការស្នើសុំ បើកសណ្ឋាគារ ចាប់ពីលំដាប់ផ្កាយ៤ឡើងទៅ ត្រូវមកសុំនៅថ្នាក់ ក្រសួងជំនាញដ៏ដែល។
ការប្រកាសរបស់រដ្ឋមន្ត្រីរូបនេះ ត្រូវបានធ្វើឡើង កាលពីរសៀលថ្ងៃទី១៥ ខែសីហានេះ ក្នុងពិធីប្រកាសចូលកាន់តំណែង ប្រធានមន្ទីរទេសចរណ៍ រាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
លោករដ្ឋមន្រ្តីបញ្ជាក់ថា ការសម្រេចផ្ទេរអំណាចដូច្នេះ ដោយសារតែ បច្ចុប្បន្នមានម្ចាស់បំរើសេ វាទេសចរណ៍មួយចំនួន បានគេចវេសមិនសុំច្បាប់ បើកអាជីវកម្ម ដែលពិបាក ក្នុងការគ្រប់គ្រង និងបាត់បង់ ចំណូលចូលជាតិ។ ដូច្នេះនៅអាជ្ញាធរ រាជធានីគ្រប់គ្រងវិញនោះ អាចនឹងមានភាព ងាយស្រួល ក្នុងការចុះត្រួតពិនិត្យ ហើយជំរុញឲ្យអាជីវកម្ម ដែលអត់ ច្បាប់ទាំងនោះ វិលមករក ភាពស្របច្បាប់វិញ។
ទន្ទឹមនឹងនោះលោករដ្ឋមន្រ្តី ក៏បានព្រមានដែរថា ចាប់ពីពេលនេះ ទៅក្នុងករណីរកឃើញអាជីវកម្ម ទេសចរណ៍ ណាដែលគ្មានច្បាប់ ទំលាប់ត្រឹមត្រូវ ក្រសួងនឹងអាជ្ញាធរ ដែនដីមានសិទ្ធិបិទអាជីវកម្ម ហើយប្រឈមនឹង ការផាកពិន័យមានទោសទណ្ឌ ថែមទៀតផង គឺអនុវត្តស្របតាមច្បាប់ ទេសចរណ៍របស់កម្ពុជា។
លោក ប៉ា សុជាតិវង្ស អភិបាលសាលារាជថានីភ្នំពេញ បានបញ្ជាក់ថា ទោះបីរាជធានីភ្នំពេញមាន ការកែលម្អ មុខមាត់ដើម្បីទាក់ទាញភ្ញៀវទេសចរ កាន់តែឈានទៅល្អបណ្តើរៗ ក៏ដោយ ប៉ុន្តែការ គ្រប់គ្រងម្ចាស់មូលដ្ឋាន អាជីវកម្មទេសចរណ៍ នៅតែជួបបញ្ហាឈមនៅឡើយ។ ក្នុងនោះមាន អាជីវកម្មទេសចរណ៍ ខ្លះបានលួចលាក់ ធ្វើសកម្មភាព ផ្ទុយនឹងច្បាប់ ដូចជាការជួញដូរ មនុស្ស ជួញដូរផ្លូវភេទ កន្លែងសេពគ្រឿងញៀន ចែកចាយគ្រឿងញៀន និងជាកន្លែងប្រមូលផ្តុំដើម្បី ប្រព្រឹត្តបទល្មើស ផ្សេងៗទៀត។
សូមបញ្ជាក់ថា ក្នុងរាជធានីភ្នំពេញទទួលបាន ភ្ញៀវទេសចរ តាមច្រកព្រលាន យន្តហោះអន្តរជាតិ ភ្នំពេញ មានចំនួជាង៧២ម៉ឺននាក់ គឺកើនឡើង ជាង១៣ភាគរយ បើធៀប នឹងរយៈពេលដូចគ្នា កាលពីឆ្នាំទៅ។ ចំណែកចំនួនអាជីវកម្ម សេវាកម្មទេសចរណ៍ នៅរាជធានី ភ្នំពេញ បានកើនឡើង ជាង២ពាន់៣រយមូលដ្ឋាន ហើយបានផ្តល់ជូនផ្ទាល់ ដល់ប្រជាពលរដ្ឋ ជាង២ម៉ឺន៦ពាន់នាក់៕
មតិយោបល់