ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ប្រធានាធិបតីឥណ្ឌូនេស៊ី ប្តេជ្ញាការពារទឹកដីនិងដែនសមុទ្រមិនឲ្យបាត់បង់

ឥណ្ឌូនេស៊ី: លោកប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo បានសន្យាប្តេជ្ញានៅ​ថ្ងៃអង្គារនេះថា លោកនឹងការពារទឹកដីនិងដែនសមុទ្ររបស់ប្រទេសឥណ្ឌូនេស៊ី មិនឲ្យបាត់បង់សូម្បី​តែ​មួយអ៊ីញ បន្ទាប់ពីមានការប៉ះទង្គិចគ្នាជាមួយនាវារបស់ចិន នៅជុំវិញកោះរបស់ឥណ្ឌូនេស៊ី នៅក្នុងជម្លោះ​សមុទ្រចិនខាងត្បូង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃទី១៦ សីហា ឆ្នាំ២០១៦

នៅក្នុងការថ្លែងសន្ទរកថាទៅកាន់ជនរួមជាតិរបស់ខ្លួន លោកបាននិយាយថា ប្រទេសឥណ្ឌូនេស៊ី ត្រូវតែ​ចូលរួមយ៉ាងសកម្ម នៅក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី ទៅក្នុងជម្លោះក្នុងតំបន់ជាក់ស្តែង អំពីសិទ្ធិកាន់កាប់ដែនកោះក្នុងសមុទ្រនេះ។

លោក Widodo បានគូសបញ្ជាក់ពីអធិបតេយ្យភាពរបស់ឥណ្ឌូនេស៊ីនៅលើកោះ Natunas និងដែនទឹក​ដែលសម្បូរធនធានដែលមាននៅជុំវិញពួកគេ ចំពេលដែលមានភាពតានតឹងក្នុងដែន​សមុទ្ររវាង​ទីក្រុង​ប៉េកាំងនិងទីក្រុងហ្សាកាតា បន្ទាប់ពីមានការប៉ះទង្គិចគ្នាម្តងហើយម្តងទៀតនៅទីនោះ។

ប៉ុន្តែពាក្យបណ្តឹងរបស់ក្រុងប៉េកាំងនៅតំបន់សេដ្ឋកិច្ចត្រួតលើគ្នាផ្តាច់មុខរបស់ឥណ្ឌូនេស៊ី ដែនទឹកជា​កន្លែង​​ដែលរដ្ឋមានសិទ្ធិក្នុងការទាញធនធានធម្មជាតិនៅជុំវិញកោះ Natunas នេះ។ ប៉ុន្តែមានការកើន​ឡើង​ក្នុងការប៉ះទង្គិចគ្នារវាងនាវាល្បាត និងកងទ័ពជើងទឹកឥណ្ឌូនេស៊ីនិងនាវានេសាទចិន៕

Indonesia Leader

មតិយោបល់