យូអិន: អគ្គលេខាធិការអង្គការសហប្រជាជាតិលោក បានគីមូន កាលពីថ្ងៃពុធ បានជំរុញឱ្យគ្រប់ភាគីទាំងអស់នៅក្នុងប្រទេសស៊ូដង់ ដើម្បីបន្តការចរចាគ្នា បន្ទាប់ពីពួកគេបានបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀង ស្តីពីបទឈប់បាញ់គ្នា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១៨ សីហា ឆ្នាំ២០១៦។
កាលពីថ្ងៃទី៩-១៤ សីហានេះ រដ្ឋាភិបាលស៊ូដង់ ទាំងក្រុមប្រដាប់អាវុធនិងគណបក្សប្រឆាំងបានបើកកិច្ចប្រជុំតុមូលចុងក្រោយបំផុតនៃការចរចា ស្តីពីការរៀបចំបទឈប់បាញ់គ្នានៅក្នុងតំបន់ជម្លោះ South Kordofan, Blue Nile និង Darfur ប៉ុន្តែបានបញ្ចប់ដោយបរាជ័យទៅវិញ។
លោកគីមូន បានជំរុញឱ្យគណបក្សនយោបាយទាំងអស់បន្តការចរចាគ្នា ហើយជៀសវាងពីការប៉ុនប៉ងបង្កជម្លោះឲ្យកាន់តែខ្លាំងឡើងនៅក្នុងតំបន់ទាំងនោះ។
សូមជម្រាបថា ជម្លោះនៅតំបន់ Darfur បានចាប់ផ្តើមតាំងពីក្នុងឆ្នាំ២០០៣ និងការប្រយុទ្ធគ្នារវាងក្រុមកងទ័ពនិងគណបក្សប្រឆាំងនៅភាគខាងត្បូងតំបន់ South Kordofan និង Blue Nile បាននឹងកំពុងបន្តចាប់តាំងពីឆ្នាំ២០១១។ ហើយជម្លោះទាំងនេះ បានបណ្តាលឲ្យមនុស្សជិត ៦លាននាក់នៅក្នុងប្រទេសស៊ូដង់ ត្រូវការជំនួយមនុស្សធម៍ជាចាំបាច់បំផុត៕
មតិយោបល់