ភ្នំពេញៈ ពិធីការិនីស្ថានីយ៍ទូរទស្សន៍ ស៊ីធីវី កញ្ញា ឌួង ហ្សូរីដា បានធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួន ស្ងើចសរសើរនូវទង្វើររបស់ខ្លួន ដែលចេះជួយយកអាសារ ជនរងគ្រោះម្នាក់ ដែលត្រូវបានចោរឆក់កាបូប ។
យោងតាមគេហទំព័រ បទុម រាជនី បានសរសេរនៅល្ងាចថ្ងៃទី១៦ខែសីហា ឆ្នាំ២០១៦ ឲ្យដឹងថានេះជាសកម្មភាពពិតៗដែលប្អូនប្រុសខ្ញុំបានឃើញនិងលួចថត My Idol សំណព្វចិត្តខ្ញុំ ហើយផ្ញើរមកឲ្យខ្ញុំ។
ម្ចាស់គណនីខាងលើ បានបន្តសរសេរថា មានក្មេងស្រីគ្រោះថ្នាក់ចរាចរណ៍ដោយដួលម៉ូតូបោកក្បាលសន្លប់ដោយសារចោរឆក់កាបូបនៅម្តុំផ្លូវទេពផន ជិតហាងកាត់ដេរ របស់បងស្រីហ្សូរីដា ។
គណនីខាងលើ បានបន្តទៀតថា អ្វីដែលអ្នកម្តុំនោះនិងអ្នកដំណើរឆ្លងកាត់ឃើញនិងស្ងើចសរសើរនោះគឺមានស្រ្តី២នាក់បងប្អូន ដើរយ៉ាងលឿនចេញពីហាងគាត់ដោយមាន កាន់សំឡី កំប្រេស ក្រដាស់អនាម័យមកជួយជនរងគ្រោះដែលម្នាក់ៗបានត្រឹមតែឈរមើលមិនដឹងអាចជួយអ្វីបាន គាត់បានទៅមើលផ្ទាល់ហើយចាត់ចែងអោយប្រុសៗជិតខាងដែលកំពុងមើលដែរនោះជួយបីក្មេងស្រីរងគ្រោះទៅសង្រ្គោះបន្ទាន់នៅពេទ្យកុមារភ្នំពេញជិតនោះ តាមដឹងគ្រូពេទ្យម្ចាស់ពេទ្យផ្ទាល់អត់បានគិតលុយទេ ព្រោះឃើញការខ្នះខ្នែងជួយយកអាសារពីសំណាក់តារាល្បីមួយរូបនេះហាក់បីដូចបងប្អូនគាត់ តែតាមពិតគាត់គ្រាន់តែជាអ្នកឃើញហេតុការណ៍នេះតែប៉ុណ្ណោះ។ តើមានតារានិងមនុស្សប៉ុន្មាននាក់ដែលធ្លាប់ធ្វើអំពើល្អៗបែបនេះខ្លះទេ? ស្តាប់ការរៀបរាប់ខ្ញុំពិតជាមានអារម្មណ៍រំភើប មោទនភាព និង ស្រលាញ់គាំទ្រ Idol របស់ខ្ញុំទ្វេរឡើង។
តារាហ្វេសប៊ុកខាងលើ បានបន្ថែមទៀតថា សង្ឃឹមថាពេលខ្ញុំត្រលប់ទៅលេងស្រុកកំណើតវិញមានឱកាសជួបបងស្រី ហ្សូរីដា ជាតារាប្រកបដោយចិត្តធ៌ម សប្បុរស បើទោះបីគាត់ស្ថិតក្នុងសំលៀកបំពាក់នៅផ្ទះ គ្មានការផាត់មុខអ្វីបន្តិចក៍ដោយ តែការជួយសង្រ្គោះជីវិតមនុស្សគឺជាគំរូដ៍ល្អសំរាប់ប្រជាជនដទៃទៀតអោយចេះជួយគ្នាក្នុងគ្រាមានអាសន្នដូច្នេះដែរ៕
មតិយោបល់