រុស្ស៊ីៈ ទីភ្នាក់ងារព័ត៌មាន TASS នៅព្រឹកថ្ងៃសៅរិ៍នេះ បានរាយការណ៍ថា មនុស្សជាង ៧.០០០ នាក់ហើយ បានភៀសខ្លួនចេញពីតំបន់ Eastern Ghouta និង Afrin របស់ប្រទេសស៊ីរី។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨។
ក្រសួងការពារជាតិរបស់រុស្ស៊ី បាននិយាយថា ជនស៊ីវិលនៅតែបន្តរត់ភៀសខ្លួន ចេញពីតំបន់ទាំងពីរខាងលើ ខណៈនៅទីនោះ កំពុងមានប្រតិបត្តិការយោធាស៊ីរី និងតួកគី ប្រយុទ្ធប្រឆាំងនឹងសត្រូវរបស់ពួកគេ។
តំបន់ Eastern Ghouta បានស្ថិតនៅចំណុចកណ្តាល នៃការប្រយុទ្ធគ្នារវាងពួកឧទ្ទាម និងកងកម្លាំងរុស្ស៊ីដែលគាំទ្រប្រធានាធិបតីស៊ីរី លោក បាសារ អាល់អាសាដ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។
ពាក់ព័ន្ធនឹងបញ្ហានេះ ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR) បានឲ្យដឹងថា ជនស៊ីវិលចំនួន ៤៦ នាក់ ក្នុងនោះមានកុមារយ៉ាងតិច ៦ នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាស នៅសង្កាត់ Kafr Batna កាលពីព្រឹកថ្ងៃសុក្រ៕
មតិយោបល់