ថៃ: ស្ត្រីកម្ពុជាម្នាក់ត្រូវប៉ូលិសថៃចាប់ខ្លួន ពីបទរត់ពន្ធបារីក្លែងក្លាយ ដែលមានតម្លៃប្រហែលជាង ៦លានបាត គ្រោងនឹងនាំចូលទៅក្នុងប្រទេសថៃ បន្ទាប់ពីសមត្ថកិច្ចថៃឆែករកឃើញនៅតាមចក្រព្រំដែន នៅក្នុងស្រុកខ្លងហាត ខេត្តស្រះកែវ ជាប់ព្រំដែនកម្ពុជានិងថៃ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នៅថ្ងៃទី១៦ សីហា ឆ្នាំ២០១៦។
សមត្ថកិច្ចថៃ បានឃើញបុរសម្នាក់និងស្ត្រី មានកាន់ប្រអប់ជាច្រើនប្រុងដឹកចូលទៅក្នុងប្រទេសថៃតាមច្រកព្រំដែន។ ស្ត្រីកម្ពុជារូបនេះ ដែលត្រូវបានចាប់ខ្លួនមានឈ្មោះថា Wi Raya អាយុ ៥៤ឆ្នាំ បានសារភាពថា ខ្លួនបានលួចនាំចូលបារីចំនួន ១៨កេស ពោលគឺស្មើនឹង ៩,០០០កញ្ចប់ ដែលក្លែងបន្លំម៉ាកផលិតផលល្បីៗរបស់ថៃ ដូចជា Krong Thip, Failing Rain, និង Wonder។
ឥឡូវនេះ ស្រ្តីម្នាក់នេះ ត្រូវបានសមត្ថកិច្ចថៃចាប់ឃាត់ខ្លួនទុកបណ្តោះអាសន្ន ដោយរងចាំដោះស្រាយទៅតាមផ្លូវច្បាប់ផងដែរ៕
មតិយោបល់