ថៃៈ ប៉ូលិសបាននិយាយថា អត្តឃាតកម្មមួយបានកើតឡើងត្រង់ចំណុច ប៉ូស្តិ៍ល្បាតតាមព្រំដែន បានបាញ់ស្លាប់មិត្តរួមការងារនៅក្នុងប៉ុស្តិ៍ ក្នុងស្រុក Waeng ខេត្ត Narathiwat ប្រទេសថៃ មុនពេលបាញ់សម្លាប់ខ្លួនឯង។នេះបើយោងតាមសារព័ត៌មាន The Nation ដែលបានចុះផ្សាយនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ ។
ប៉ូលិសនិយាយថា ហេតុការណ៍នេះបានកើតឡើង ប្រហែលម៉ោង៨ព្រឹក ក្នុងភូមិ Ban Yaliting Moo ឃុំ Tambon Loh Jud និងបានរកឃើញសាកសពប៉ូលិសម្នាក់ឈ្មោះ Pongthep Khamphai អាយុ ២៨ ឆ្នាំត្រូវគេបាញ់មួយគ្រាប់ត្រង់ក្បាល ហើយ សហការីឈ្មោះ Nirut Sukbua អាយុ៣៤ ឆ្នាំត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Waeng ហើយបានស្លាប់ដោយការបាញ់ប្រហារតែមួយគ្រាប់ត្រង់ក្បាល។
ការស៊ើបអង្កេតដំបូងបានរកឃើញថា ឈ្មោះ Pongthep បានប្រើកំភ្លើងខ្លីរបស់ខ្លួនបាញ់លើ ឈ្មោះ Nirut ចំក្បាល ហើយបន្ទាប់មកបាញ់សម្លាប់ខ្លួនឯងដើម្បីចៀសវាងការផ្តន្ទាទោស។ យ៉ាងណាក៏ដោយ ប៉ូលិសកំពុងតែស៊ើបអង្កេតមូលហេតុនៅពីក្រោយរឿងនេះ៕
មតិយោបល់