ម៉ាលីៈ បន្ទាប់ពីមានការវាយប្រហារមួយ នៅមូលដ្ឋានយោធាក្នុងប្រទេសម៉ាលី រដ្ឋាភិបាលបានប្រកាស ដាក់រដ្ឋ៣ខែក្នុងភាពអាសន្ន ដោយសារស្ថានភាពសន្តិខសុខ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦។
ហេតុការវាយប្រហារ ក្នុងមូលដ្ឋានយោធានេះ បានបណ្ដាលឲ្យទាហានយ៉ាងហោចណាស់ ១៧នាក់ស្លាប់ និង ៣០នាក់ទៀតរងរបួស។
គួរបញ្ជាក់ដែរថា ប្រធានាធិបតីលោក Ibrahim Boubacar Keita បានរៀបចំកិច្ចប្រជុំសន្តិសុខមួយភ្លាមៗ ជាមួយនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងមេបញ្ជាការកងកម្លាំងប្រដាប់អាវុធ បន្ទាប់ពីបានដឹងថា ការវាយប្រហារបង្កឲ្យមានអ្នកស្លាប់ និងរងរបួសនោះ៕
មតិយោបល់