ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ប៉ែន បូណ្ណា: អ្នកកាសែត ត្រូវយកវិជ្ជាជីវៈធ្វើជាអាវក្រោះ

ភ្នំពេញ:ប្រធានក្លិបអ្នកកាសែតកម្ពុជា បានលើកឡើងថា ដើម្បីការពារខ្លួនឲ្យបានល្អ ក្នុងអំឡុងពេលចុះយកព័ត៌មាន ក្នុងការបោះឆ្នោត ឬក្នុងព្រឹត្តិការណ៍ផ្សេងៗ ដែលទំនងជាក្តៅ ឬអាចមានបញ្ហាប្រឈមនោះ អ្នកកាសែតត្រូវយកវិជ្ជាជីវៈ ធ្វើជាអាវក្រោះសម្រាប់កាពារខ្លួន លើសពីនេះអ្នកកាសែតត្រូវតែស្រងយកនូវបទពិសោធន៍ពីរៀមច្បង ដែលធ្លាប់ជួបហេតុការណ៍ក្នុងពេលបំពេញការងារ។

លោក ប៉ែន បូណ្ណា បន្តថានៅពេលចុះយកព័ត៌មាន គប្បីដោះមួកនយោបាយចេញ កុំយកនិន្នាការនយោបាយ ដើម្បីកុំឲ្យប៉ះពាល់ ឬលំអៀងទៅរកនយោបាយ លើសពីនេះ លោកសុំឲ្យអាជ្ញាធរ បើកចិត្តឲ្យទូលាយផ្តល់សេរីភាពដល់អ្នកសារព័ត៌មាន ក៏ដូចជាសុំឲ្យអាជ្ញាធរជម្រុញដល់ការគាំទ្រផ្នែកព័ត៌មាន ឲ្យបានខ្លាំងក្លាដោយមិនបែងចែកកាសែតមកពីស្ថាប័ននេះ ឬស្ថាប័ន្តនោះ ដែលមិនគាំទ្រគោលការណ៍ របស់រាជរដ្ឋាភិបាលនោះទេ៕
photo_2016-04-22_14-07-01

មតិយោបល់