តួកគីៈ អគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសតួកគី លោក Andrey Karlov ត្រូវបានខ្មាន់កំាភ្លើងបាញ់សម្លាប់ អំឡុងពេលចូលរួមទស្សនាការតាំងពិព័ណ៌រូបថតមួយ នៅទីក្រុងអង់ការ៉ា កាលពីថ្ងៃចន្ទ។ នេះបើយោងតាមរយៈ សាព័ត៌មាន aljazeera ចេញផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦។
លោក Andrey Karlov អាយុ ៦២ ឆ្នាំ ត្រូវបានបុរសម្នាក់បាញ់ពីក្រោយ អំទ្បុងពេលលោកកំពុងថ្លែងសុន្ទរកថា ជាច្រើននាទី ដើម្បីគ្រាំទ្រនៅក្នុងការតាំងពិព័ណ៌រូបថតមួយ។
បើតាមចៅវាយក្រុងអង់ការ៉ា បានឲ្យដឹងថា បុរសខ្មាន់កាំភ្លើងម្នាក់នេះ មានអាយុ ២២ ឆ្នាំ ជាមន្ត្រីប៉ូលិសមិនជាប់កាតព្វកិច្ច ដែលធ្វើការនៅរដ្ឋធានីតួកគី៕
មតិយោបល់