ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងរៀបចំសិក្ខាសិសាស្តីពី ការរៀបចំព្រៃទ្បង់ និងតំបន់ព្រៃ ៤កន្លែងតំបន់ការពារធម្មជាតិ

ភ្នំពេញ: ក្រោយពីលោក សាល សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដាក់ព្រៃទ្បង់ជា តំបន់ព្រៃការពារ និងអភិរក្ស ក្រសួងបរិស្ថាន សហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងរៀបចំសិក្ខាសិសាពិគ្រោះយោបល់ថ្នាក់ជាតិ ដែលនឹងធ្វើទ្បើងនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ នៅសណ្ឋាគារសូហ្វីតែលភំ្នពេញភូគីត្រា រាជធានីភ្នំពេញ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាន ចេញនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦នេះ សិក្ខាសិសាពិគ្រោះយោបល់ថ្នាក់ជាតិនេះ ពិភាក្សាអំពីការដាក់ព្រៃទ្បង់ ព្រៃវ៉ាញខាងត្បូង ព្រៃព្រះរកា ព្រៃសៀមប៉ាងខាងលិច និងព្រៃវ៉ីនសៃ ជាតំបន់ការពារធម្មជាតិ៕

photo_2016-04-22_12-36-46

មតិយោបល់