ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

អ្នកសង្កេតការណ៍ជាង៦០០០នាក់ ត្រៀមពិនិត្យរឿងអវិជ្ជមាននៅពេលប្រឡងបាក់ឌុប

ភ្នំពេញៈ នៅថ្ងៃចន្ទសប្តាហ៍ក្រោយនេះ បេក្ខជនជិត១០ម៉ឺននាក់ នឹងបញ្ចេញស្លាប៉ាកាព្រមៗគ្នានៅលើក្រដាសពណ៌សចាប់ពីម៉ោង៧និង៣០នាទីព្រឹកតទៅ ខណៈដែលពួកគេម្នាក់ៗ ត្រៀមបង្ហាញសមត្ថភាពរៀងៗខ្លួន។

ឆ្នាំនេះនិងឆ្នាំមុនមិនខុសគ្នានោះទេ ដែលការប្រឡងបាក់ឌុប ត្រូវមានការរឹតបន្ដឹងប៉ុន្តែការរឹតបន្ដឹងពីមួយឆ្នាំទៅមួយឆ្នាំ ចេះតែតានតឹងទៅៗ។ តានតឹងក៏ដោយសារ តែក្រសួងអប់រំចង់ឃើញសមត្ថភាពពិតរបស់យុវជនជំនាន់ក្រោយ។

ទាំងក្រសួងអប់រំ និងអង្គភាពប្រឆាំងអំពើពុករលួយ នៅតែប្រកាន់ជំហរថា នឹងចាត់វិធានការចំពោះបេក្ខជនណា ដែលមិនគោរពតាមលក្ខន្តិកៈនៅពេលប្រឡងបាក់ឌុប។

សិស្សនិស្សិតម្នាក់ក្នុងចំណោមសិស្សនិស្សិតជាង៦០០០នាក់ ដែលចូលរួមសង្កេតការណ៍ដោយស្ម័គ្រចិត្តនៅពេលប្រឡងបាក់ឌុបប៉ុន្មានថ្ងៃខាងមុខ បានលើកឡើងថា ពួកខ្លួនត្រៀមជាស្រេចក្នុងការសង្កេតការណ៍តាមមណ្ឌលប្រឡងនីមួយៗ ប្រសិនបើមានបញ្ហាអសកម្មកើតឡើងពួកខ្លួននឹងរាយការណ៍ពីសកម្មភាពទាំងនោះទៅកាន់ACU។

អ្នកសង្កេតការណ៍ជាច្រើននាក់សុទ្ធសឹងបង្ហាញទស្សនផ្សេងៗគ្នា ដោយអ្នកខ្លះលើកឡើងថា ចូលរួមលុបបំបាត់អំពើពុករលួយ ប៉ុន្តែអ្នកខ្លះវិញរំលេចថា ចង់ចូលរួមជួយសង្គម ឬក៏ជំរុញវិស័យអប់រំឲ្យកាន់តែមានប្រសិទ្ធភាព។

ការប្រឡងឆ្នាំនេះគេរំពឹងថា បេក្ខជននឹងមានចំណាត់ថ្នាក់ល្អប្រសើរ ខណៈវិស័យអប់រំត្រូវបានរឹតបន្ដឹង។ ជាមួយនឹងការរឹតបន្ដឹងអ្នកសង្កេតការណ៍ជាច្រើននាក់សង្ឃឹមថា បេក្ខជននឹងបង្ហាញសមត្ថភាពរបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាពមិនត្រូវគិតថា វាជារឿងស្មុគស្មាញនោះទេ។

មន្ត្រីជាន់ខ្ពស់អង្គភាពប្រឆាំងអំពើពុករលួយនៅតែប្រកាសថា នឹងចាត់វិធានការចំពោះបេក្ខជនណា ដែលលួចចម្លងគ្នា ឬយកទូរស័ព្ទដៃព្រមទាំងគ្រឿងអេឡិចត្រូនិចចូលនៅពេលប្រឡង។ ថ្លែងប្រាប់អ្នកសារព័ត៌មានប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានប្រាប់ថា សូមឲ្យអ្នកសង្កេតការណ៍ទាំងអស់មានទំនុកចិត្តខ្លួនឯ នឹងជឿថា ខ្លួនឯមានប្រយោជន៍សម្រាប់សង្គម។

បើតាមរបាយការណ៍របស់ក្រសួងអប់រំ ការប្រឡងបាក់ឌុបឆ្នាំនេះអ្នកសង្កេតការណ៍៦២០០នាក់ត្រៀមដាក់ពង្រាយទៅតាមគោលដៅនិមួយៗ ក្នុងមណ្ឌលប្រឡងចំនួន ១៥៧មណ្ឌល ដែលមានបន្ទប់ជិត៤០០០បន្ទប់ ដោយមានបេក្ខជនជាង៩០០០០នាក់។ មណ្ឌលប្រឡងនីមួយៗចែកចេញជាពីរចំណែក ដែលក្រសួងអប់រំនឹងត្រូវប្រកាសលទ្ធផលក្រោយប្រឡងបាក់ឌុបបានបញ្ចប់ក្នុងនោះមណ្ឌលប្រឡងភ្នំពេញនិងខេត្តកណ្តាល នឹងត្រូវប្រកាសលទ្ធផលនៅថ្ងៃទី១៣ កញ្ញា ដោយឡែកនៅតាមបណ្ដាខេត្តផ្សេងទៀត នឹងត្រូវប្រកាសនៅថ្ងែទី១៤ កញ្ញា៕

bak dob (1)bak dob (2)bak dob (3)Edu_acu_17-08-16-005Edu_acu_17-08-16-008Edu_acu_17-08-16-009Edu_acu_17-08-16-014Edu_acu_17-08-16-015Edu_acu_17-08-16-006Edu_acu_17-08-16-007Edu_acu_17-08-16-010Edu_acu_17-08-16-011Edu_acu_17-08-16-012Edu_acu_17-08-16-013Edu_acu_17-08-16-001Edu_acu_17-08-16-002Edu_acu_17-08-16-003Edu_acu_17-08-16-004

មតិយោបល់