ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

វាយប្រហារកាំភ្លើងត្បាល់ ក្នុងថ្ងៃទិវាឯករាជ្យជាតិអាហ្វហ្គានីស្ថាន ស្លាប់ ៣ នាក់ ខណៈ ៥០ នាក់រងរបួស

អាហ្វហ្គានីស្ថានៈ យ៉ាងហោចណាស់មនុស្ស ៣នាក់បានស្លាប់ ខណៈដែល ៥០ នាក់ទៀតរបួស នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីការវាយប្រហារកាំភ្លើងត្បាល់ នៅក្នុងក្រុង Asadabad រដ្ឋធានីនៃខេត្ត ភាគខាងកើតអាហ្វហ្គានីស្ថាន ចំពេលដែលប្រទេសនេះ កំពុងប្រារព្ធទិវាឯករាជ្យជាតិ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦។

ការវាយប្រហារនេះ បានកើតឡើងនៅពេលព្រឹក បន្ទាប់ពីកាំភ្លើងត្បាល់ពីរគ្រាប់ បាញ់ដោយពួកសកម្ម ប្រយុទ្ធ បានវាយប្រហារនៅជិតអគារការិយាល័យរដ្ឋាភិបាល ក្នុងខេត្តភ្នំ ចម្ងាយ ១៨៥ គីឡូម៉ែត្រ ភាគខាងកើតនៃរដ្ឋធានីកាប៊ុល។

ហេតុការនេះ បានកើតទ្បើងវេលាម៉ោង ១០ និង ៣០នាទី ចំពេលនៃការប្រារព្ធពិធីទិវាឯករាជ្យជាតិ គឺប្រព្រឹត្តទៅនៅអគារការិយាល័យអភិបាល ដែលបណ្តាលឲ្យកុមារពីរនាក់ និងបុរសម្នាក់បានសម្លាប់ភ្លាមៗ និង ៥០នាក់ទៀតរងរបួស នេះបើតាមប្រភពសន្តិសុខមួយ បានប្រាប់ភ្នាក់ងារស៊ីនហួ៕

alepo-solo-hay-hambre-e-islam1

មតិយោបល់