ព័ត៌មានអន្តរជាតិ

ទឹកភ្នែកជនក្រីក្រជាច្រើននាក់ ត្រូវបាន​ស្រក់ បន្ទាប់ពី​មាន​អគ្គិភ័យមួយនៅប៉េរូ

ប៉េរូៈ ប្រជាជនប្រមាណ៥០០គ្រួសារកំពុងជួបបញ្ហាឥតផ្ទះសម្បែង បន្ទាប់ពីអគ្គិភ័យបានបំផ្លិចបំផ្លាញផ្ទះពួកគេទាំងស្រុង ស្ថិតក្នុងតំបន់អនាធិបតេយ្យមួយ នៅស្រុករ៉ាមាក នៃរដ្ឋធានីឡឺម៉ា ប្រទេសប៉េរូ នាព្រឹកថ្ងៃសៅរ៍នេះ។

បើយោងតាមសេចក្តីរាយការណ៍របស់ក្រុមជួយសង្គ្រោះរបស់រដ្ឋឡឺម៉ាបានឲ្យដឹងថា ផ្ទះចំនួន៣០០ខ្នង ត្រូវបានបំផ្លាញទាំងស្រុងដោយអគ្គិភ័យ ហើយក្រុមជួយសង្គ្រោះបាននឹងកំពុងសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីទប់ស្កាត់អគ្គិភ័យដ៏អាក្រក់មួយនេះ។

បច្ចុប្បន្នក្រុមប៉ូលិសក៏កំពុងបើកការស៊ើបអង្កេតលើករណីនេះ ថាតើផ្ដើមចេញមកពីមូលហេតុអ្វី បានបណ្ដាលឲ្យមានហេតុការណ៍នេះកើតឡើង។ នេះយោងតាមសារព័ត៌មាន BBC ចេញផ្សាយថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦៕

photo_2016-11-05_15-19-10photo_2016-11-05_15-19-13

មតិយោបល់