ជប៉ុន: ឆ្មាំសមុទ្រហ្វីលីពីនបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសជប៉ុននឹងបញ្ជូននាវាល្បាតចំនួន ១០គ្រឿងទៅឲ្យប្រទេសហ្វីលីពីន ជាលើកដំបូងរបស់ខ្លួន នាឆ្នាំ២០១៨ ខាងមុខនេះ ស្របពេលដែលហ្វីលីពីនកំពុងតែមានជម្លោះកាន់តែរីកធំឡើងនៅក្នុងសមុទ្រចិនខាងត្បូង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅរសៀលថ្ងៃទី១៨ សីហា ឆ្នាំ២០១៦។
ឆ្មាំសមុទ្រហ្វីលីពីនបានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា ឥឡូវនេះ កងកម្លាំងម៉ារីន Marine United Corp របស់ជប៉ុនកំពុងតែធ្វើការនៅលើនាវាចំនួន ៩គ្រឿង ដែលពួកវាមានប្រវែង៤៤ម៉ែត្រ ដើម្បីឆ្លើយតបមុខងារជាច្រើនទៀត ដែលជប៉ុនបានផ្តល់ទៅប្រទេសហ្វីលីពីន តាមរយៈជំនួយអភិវឌ្ឍន៍ជាផ្លូវការ។
ប្រទេសហ្វីលីពីនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយនឹងក្រុមហ៊ុនផលិតនាវារបស់ជប៉ុន ដើម្បីទិញនាវាល្បាតទាំង ១០គ្រឿងនេះ។ យោងទៅតាមកិច្ចព្រមព្រៀងនេះ រដ្ឋាភិបាលទីក្រុងតូក្យូ នឹងផ្តល់ប្រាក់កម្ចីដែលមានការប្រាក់ទាប ដែលមានតម្លៃ ១៥៨លានដុល្លារសហរដ្ឋអាមេរិក ដើម្បីបង់ប្រាក់សម្រាប់ទិញនាវាទាំងនេះ។ ការផ្តល់ជូននាវានេះ ត្រូវបានរំពឹងថា នឹងបញ្ចប់នៅឆ្នាំ២០១៨៕

មតិយោបល់