ព័ត៌មានជាតិ

លោក ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធសមិទ្ធផលនានានៅក្នុងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

កំពង់ធំ: សមិទ្ធិផលនានា ចំនួន៩មុខ ដែលបានកសាងឡើង នៅតាម វរ:សេនាតូតលេខ១ និងវរ:សេនាតូចលេខ២ និងនៅតំបន់ប្រតិបត្តិការ សឹករងកំពង់ធំ និងនៅតាមបណ្តាផ្នែក សឹករងស្រុក ត្រូវបានដាក់ សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមការជំនួយ ឧបត្ថម្ភពីសម្បុរសជន គណ:បញ្ជាការយោធភូមិភាគទី៧ នៃកទ័ពប្រជាជនវៀណាមក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ឯក ហ៊ុនម៉ាណែត នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការងកងទ័ពជើងគោក មេបញ្ជាការ បញ្ជាការរដ្ឋានជាតិ កម្លាំងពិសេស ប្រឆាំងភេវ:កម្ម ។

លោក ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាកាតំបន់ប្រតិបត្តិការ សឹករងកំពង់ធំ បានបញ្ជាក់ពីរបាយការណ៍ស្តីពីការសាងសង់ រួចមក លោកឧត្តមសេនីយ៍ឯក ហ៊ុនម៉ាណែត បានលើកឡើងថា ការសាង់សង់នេះ គឺពិតជាមានតម្លៃខ្លាំងណាស់ ក្នុងស្មារតីចូលរួមពីសំណាក់ ស្ថាប័នរដ្ឋ ស៊ីវិល ឧកញ៉ា ក្រុមហ៊ុន អជីវករ និងសម្បុរសជន ដោយការខិតខំយកចិត្តទុកដាក់ ខ្នះខ្នែងទាក់ទងរបស់មេបញ្ជាការសឹករងខេត្ត រួមផ្សំនិងគុណធម៌ល្អប្រពៃ ធ្វើឲ្យមានការគាំទ្រ សម្រេចបានសមិទ្ធិផល ទាំងនេះឡើង សម្រាប់បំរើការងារពង្រឹង យុទ្ធសាស្ត្រផ្សេងៗ របស់តំបន់ប្រតិបត្តិការសឹក និងគណ:បញ្ជាការឯកភាពខេត្ត ។ លោកបានរំលឹកពីគុណបំណាច់ ចំពោះអតីតយុទ្ធជន ដែលបានពលីជីវិត សម័យសង្គ្រាម ដើម្បីកែលំអរ ឲ្យមានសោភ័ណភាព ឲ្យស័ក្កសមនឹង តំលៃបូជា អាយុជីវិតរបស់ យុវជន យុវនារី ដែលបាន ពលីកម្ម ក្នុងសម័យសង្គ្រាមកន្លទៅនោះ ប្រសាសន៍នេះ ត្រូវបានលើកឡើងក្នុងពិធីសម្ពោធសមិទ្ធផលនានា នៅក្នុងតំបន់ ប្រតិបត្តិការសឹករ នៅព្រឹកថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០១៦ ។

លោកឧត្តមសេនីយ៍ឯក ហ៊ុនម៉ាណែត បានមានប្រសាសន៍ កោតសរសើរ នឹងវាយតម្លៃខ្ពស់ ចំពោះមេបញ្ជាការ មេបញ្ជាការង និងអាជ្ញាធរខេត្តកំពង់ធំ ដែលបានសហការគាំទ្រពីសំណាក់ កងទ័ពវៀតណាម បានជម្រុញឲ្យ មានការសាងសង់បន្ទាយ ដែលជាគ្រិះដ៏រ៉ឹងមាំ និងសូមថ្លែងអំណរ គុណដល់ អ៊ុពូ មីង លោកតា លោកយាយ ពុកម៉ែ ប្រជាពលរដ្ឋ ដែលមានគាំទ្រ និងជឿទុកចិត្តដល់រាជរដ្ឋាភិបាល ក្នុងការដឹកនាំ ជឿទុកចិត្ត ដល់សម្តេច អគ្គមហា សេនាបតីតេជោ ហ៊ុន សែន ក្នុងការដឹកនាំប្រទេស មកដល់ពេលនេះ និងសូមឲ្យការគាំទ្រ របស់លោកតា លោកយាយ គាំទ្របន្ត ដើម្បីដឹកនាំ ប្រទេសតទៅទៀត ។

ក្នុងនោះលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានផ្តាំផ្ញើរដល់ តំបន់ប្រតិបត្តិការ សឹកកំពង់ធំ និងគណ:បញ្ជាការឯក ភាពខេត្ត ដើម្បីបំផុសស្មារតី ក្នុងការងារអទិភាព ត្រូវយកអស់ស្មារតី គោរឲ្យបានម៉ឺងម៉ាត់ នូវបទបញ្ជារចរាចរណ៍ណែនាំ លក្ខន្តិក:និងគតិយុទ្ធនានា ប្រកាន់ភ្ជាប់នូវ ប្រពៃណីសេចក្តីថ្លៃថ្នូរ របស់កងយោធពលខេមរភូមិន្ទ ជាកងកម្លាំង របស់ប្រជាជាតិ ក្នុងបុព្វហេតុការពារជាតិមាតុភូមិយើង ។

លោកបន្តថា យើយត្រូវបន្តយកចិត្តទុកដាក់ បង្កើនការងារស្មារតីឆន្ទ:មនសិកា ស្នេហាជាតិ ចូលរួមការងារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងចូលរួមបង្ក្រាប បទល្មើសផ្សេងៗ ក្នុងការ ស្តារអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីចម្រើន ហើយបន្តការខិតខំប្រឹងប្រែង យកចិត្តទុកដាក់ លើការងារហ្វឹកហ្វឺន កសាងប្រភពធនធានមនុស្ស ឲ្យមានបរិមាណ និងគុណភាព ឆ្លើយតបនិង កំណែទម្រង់របស់កងយោធពលខេមរភូមិន្ទ ។

យើងត្រូវតែបង្កើនការយកចិត្តទុកដាក់ គ្រប់គ្រងថែរក្សា គ្រឿងសព្ទាវុធ និងឯកសារគ្រប់បែបយ៉ាងឲ្យ បានគង់វង្ស និងមានប្រសិទ្ធិភាព ធានាដល់ការ បំរើសមរភូមិបានយូរអង្វែង ។ ហើយត្រូវយកចិត្តទុកដាក់ ចូលរួម រាល់កិច្ចការសង្គម ទាំងសម្ភារ: មធ្យោបាយគ្រប់យ៉ាង ដើម្បីជួយ សង្គ្រោះប្រជាពលរដ្ឋ និងសហការ ជាមួយស្ថាប័ន មានសមត្ថកិច្ច ក្នុងកិច្ចដំណើរការ ជួយសង្គ្រោះ ប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា ៕

photo_2016-08-18_16-43-29 (2)

photo_2016-08-18_16-43-29

photo_2016-08-18_16-43-30

photo_2016-08-18_16-43-31

photo_2016-08-18_16-43-32 (2)

photo_2016-08-18_16-43-32

photo_2016-08-18_16-43-33

photo_2016-08-18_16-43-34

photo_2016-08-18_16-43-35

photo_2016-08-18_16-43-36 (2)

photo_2016-08-18_16-43-36

photo_2016-08-18_16-43-37 photo_2016-08-18_16-43-39 (2) photo_2016-08-18_16-43-39 photo_2016-08-18_16-43-40 photo_2016-08-18_16-43-41 photo_2016-08-18_16-43-42

មតិយោបល់