ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update៖ ផ្ទុះគ្រាប់បែកក្នុងរថយន្តពីរកន្លែងផ្សេងគ្នានៅតួកគី អ្នករងរបួសកើនដល់ ២១៩នាក់ហើយ

តួកគីៈ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក រាយការណ៍ថា ហេតុណ៍បំផ្ទុះគ្រាប់ក្នុងរថយន្តពីកន្លែងផ្សេងគ្នា នៅប្រទេសតួកគីនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានសម្លាប់មនុស្ស៦នាក់ និងអ្នករងរបួសកើនទ្បើងជាង ២១៩ នាក់។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦។

គួរបញ្ជាក់ដែរថា សារព័ត៌មាន Daily Sabah បានរាយការថា ការបំផ្ទុះគ្រាប់បែកនេះ ត្រូវបានគេស្តីបន្ទោស ទៅលើគណបក្សពលករឃឺដ ដែលបានធ្វើខុសច្បាប់ ដោយបានវាយប្រហារតំបន់ក្បែរនាយកដ្ឋានប៉ូលិស នៅម៉ោង៩ និង២០នាទីព្រឹក ។ មនុស្សក្នុងតំបន់ជាច្រើននាក់ បានរបាយការណ៍ថា បានឮសំទ្បេងកាំភ្លើងខ្លី បានបាញ់ចេញពីកន្លែងកើតហេតុផងដែរ៕

7243700-3x2-940x627

មតិយោបល់