ព័ត៌មានសិល្បៈ និងកម្សាន្ត ព័ត៌មានអន្តរជាតិ

និស្សិតស្រីវ័យក្មេងសុខចិត្តកាត់អណ្តាតបូជាព្រះ ដើម្បីឲ្យជួបមនុស្សក្នុងសុបិន្ត

ឥណ្ឌា: និស្សិតស្រីវ័យក្មេងម្នាក់ដើម្បីឲ្យក្តីប្រាថ្នាក្នុងបេះដូងបានសម្រេច សុខចិត្តកាត់អណ្តាត់បូជាព្រះ ប៉ុន្តែសំណាងល្អមិនស្លាប់។

ហេតុការណ៍គួរឲ្យរន្ធត់មួយនេះបានកើតឡើងនាពេលថ្មីៗ នៅរដ្ឋ Madhya Pradwsh ប្រទេសឥណ្ឌា ខណ:និស្សិតស្រីវ័យក្មេឈ្មោះ Arti Dubey អាយុ ១៩ឆ្នាំ រៀននៅក្នុងសាកលវិទ្យាល័យ TRS នៅក្នុងរដ្ឋ Madhya Pradwsh បានយល់សុបិន្តឃើញព្រះ Kali បានប្រាប់ឲ្យនាងកាត់អណ្តាតដើម្បីដោះដូរនឹងតម្រូវការបេះដូងរបស់នាង ។ លុះភ្ញាក់ឡើងនៅក្នុងថ្ងៃបន្ទាប់ នាងបានធ្បើដំណើរទៅព្រះវិហារ នៅក្នុងក្រុង Veera ដើម្បីកាត់អណ្តាតមែន ។

យោងតាមសាក្សីបានឲ្យដឹងថា ស្ត្រីវ័យក្មេងម្នាក់នេះបានកាត់អណ្តាតរបស់នាង ដោយប្រើផ្លែលាមមុតមួយ ហើយក្រោយមក ភ្លាមនោះនាងបានសន្លប់បាត់ស្មារតី។ ប៉ុន្តែអ្វីដែលគួរឲ្យចចម្លែកទៅទៀតនោះគឺ ពេលឃើញនាងឈឺចាប់ ពួកគេមិនបានហៅរថយន្តសង្គ្រោះ ឬរកវិធីជួយនាងទេ ប៉ុន្តែលោកអាចារ្យ និងអ្នកដើរតាមឱវាទព្រះ បានយកក្រមាគ្រប់លើនាង ហើយសូត្រធម៌បួងសួងសូមឲ្យនាងដឹងខ្លួនឡើងវិញ ។

ពិតជាអស្ចារ្យមែន ៥ម៉ោងក្រោយមក នាង Arti Dubey បានដឹងខ្លួនឡើងវិញ នៅពេលដែលគ្មាននរណាម្នាក់សោះនៅជួយនាងទៀត។ មនុស្សគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលនាងបានគ្រោកឡើងធ្វើពិធីបូរជាតាមប្រពៃណីរ បន្តទៀត ដោយទឹកមុខញញឹម។

យ៉ាងណាក៏ដោយបើតាមប្រភព គេមិនដឹងថាបុរសនៅក្នុងក្តីសុបិន្តរបស់នាងជានរណានោះទេ ហើយក៏មិនបានដឹងថាលទ្ធផោយ៉ាងណាដែរ៕

មតិយោបល់