ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

បណ្តាញសង្គម Twitter បិទគណនី ២៣៥.០០០ ដើម្បីទប់ស្កាត់អំពើភេរវកម្ម

អាមេរិក: បណ្តាញទំនាក់ទំនងសង្គម Twitter បានបិទគណនីចំនួន ២៣៥.០០០ ដើម្បីទប់ស្កាត់ករណីដែលទាក់ទងទៅនឹងក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយម ISIS និងបង្កអំពើភេរវ កម្ម។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នាយប់ថ្ងៃទី១៨ សីហា ឆ្នាំ២០១៦ នេះ ។

ជាធម្មតាក្រុមរដ្ឋអ៊ីស្លាមតែងតែប្រើបណ្តាញទំនាក់ទំនងសង្គមផ្សេងៗ ជាពិសេស Twitter ដើម្បីធ្វើការ ទាក់ទងគ្នានៅក្នុងការប៉ុនប៉ងធ្វើភេរវកម្មណាមួយ ក៏ដូចជា ករណីបំផ្ទុះគ្រាប់បែកអត្តឃាត​និងបាញ់រះនិង​ជិះឡានបុករះទៅលើហ្វូងមនុស្សជាដើម៕

Twitter remove

មតិយោបល់