ឥណ្ឌូនេស៊ីៈ ក្រុមអាជ្ញាធរ នៅថ្ងៃពុធនេះ បាននិយាយថា យ៉ាងហោចណាស់មនុស្ស ១៥នាក់បានស្លាប់បាត់បង់ជីវិត និង ៤០នាក់ទៀតបានរងរបួស ក្នុងករណីអគ្គិភ័យឆាបឆេះ ដ៏ខ្លាំងក្លាមួយនៅអណ្តូងប្រេងខុសច្បាប់របស់ប្រទេសឥណ្ឌូណេស៊ី។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨។
អណ្តាតភ្លើងបានឆេះគ្របពីលើផ្ទះ និងដើមឈើជាច្រើន ខណៈដែលក្រុមអ្នកពន្លត់អគ្គិភ័យ បានបាញ់ទឹកពន្លត់ភ្លើងនៅតំបន់នោះ ។
អ្នកនាំពាក្យអង្គភាពគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូនេស៊ី លោក Sutopo Purwo Nugroho បាននិយាយថា មកទល់ពេលនេះ យើងកំពុងប្រមូលទិន្នន័យតួលេខជងរងគ្រោះ ដោយសារភ្លើងឆេះនេះ ខណៈភ្នាក់ងារពន្លត់អគ្គិភ័យយើង នៅមិនទាន់អាចគ្រប់គ្រោងស្ថានការណ៍បាននោះទេ។
តាមការបញ្ជាក់ពីប្រធានប៉ូលិសខេត្ត បានឲ្យដឹងថា អណ្តូប្រេងនេះ ទំនងជាជីកយកប្រេងខុសច្បាប់ ហើយអគ្គិភ័យបានកើតឡើង ដោយសារអាចមាននរណាម្នាក់ បានចោលកន្ទុយបារីជក់ហើយ៕
មតិយោបល់