ព័ត៌មានអន្តរជាតិ

វាយប្រហារដែនអាកាសនៅអាហ្វហ្គានីស្ថាន សម្លាប់ពួកសកម្មប្រយុទ្ធ ២០នាក់

អាហ្វហ្គានីស្ថានៈ អ្នកនាំពាក្យរដ្ឋាភិបាលខេត្ត លោក Omar Zawak បាននិយាយនៅថ្ងៃសៅរ៍នេះថា ពួកសកម្មប្រយុទ្ធតាលីបង់រហូតដល់ទៅ ២០ នាក់ ត្រូវបានសម្លាប់ អំទ្បុងពេលវាយប្រហារដែនអាកាស បានកំណត់គោលដៅ កន្លែងលាក់ខ្លួនរបស់ពួកសកម្មប្រយុទ្ធ ក្នុងផ្នែកខ្លះនៃខេត្ត Helmand កាលពីយប់ថ្ងៃសុក្រ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦។

លោក Zawak បានប្រាប់ភ្នាក់ស៊ីនហួរថា “តាមរបាយការណ៍ស៊ើបការណ៍យន្តហោះនេះ បានកំណត់គោលដៅកន្លែងលាក់ខ្លួនរបស់ពួកតាលី នៅតំបន់ Khashkaba នៅខាងក្រៅរដ្ឋធានីខេត្ត Lashkar Gah កាលពីយប់ថ្ងៃសុក្រ ដោយបានសម្លាប់ពួកឧទ្ទាម ១៤នាក់នៅនឹងកន្លែង” ។

ក្នុងនោះពួកសកម្មប្រយុទ្ធ ៦នាក់បន្ថែមទៀត ត្រូវបានសម្លាប់ ក្នុងស្រុក Marja នៅយប់ដដែលនោះ នេះបើយោងតាមផ្លូវការ៕

មតិយោបល់