ព័ត៌មានអន្តរជាតិ

ចំនួនអ្នកស្លាប់ ដោយវីរុសកូរ៉ូណានៅចិន កើនទ្បើងលើសពី ១,៣០០ នាក់ហើយ

ចិនៈ មន្ត្រីសុខាភិបាលនៅខេត្តហ៊ូប៉ី ដែលជាតំបន់រងគ្រោះខ្លាំងបំផុត បានរាយការណ៍ថា មានករណីថ្មីនៃមនុស្សស្លាប់ចំនួន ២៤២ នាក់ ដោយសារវីរុស COVID-19 កាលពីថ្ងៃពុធ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០។

តួលេខនេះ គឺខ្ពស់បំផុត ក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ ហើយក៏ខ្ពស់ជាងពីរថ្ងៃកន្លង ដែលបានកត់ត្រាទុកមុនៗ ដោយសរុបចំនួនអ្នកស្លាប់ នៅទូទាំងប្រទេស មកទល់ពេលនេះ មានលើសពី ១,៣០០ នាក់ទៅទៀត។

គណៈកម្មការសុខាភិបាលខេត្ត បានរាយការណ៍អំពីអត្រាហក់ឡើងខ្ពស់មួយ នៅក្នុងករណីឆ្លង ដោយនិយាយថា មានមនុស្សចំនួន ១៤,៨៤០ នាក់ទៀត ត្រូវបានបញ្ជាក់ថា បានឆ្លងវីរុសនេះ ក្នុងរយៈពេល ២៤ ម៉ោងប៉ុណ្ណោះ។

ដោយតាមរយៈទិន្នន័យរបស់គណៈកម្មការ បានបង្ហាញថា ករណីសរុបនៃអ្នកឆ្លង បានកើនឡើងដល់ ៤៨,២០៦ នាក់ហើយ៕

មតិយោបល់