ព័ត៌មានបច្ចេកវិទ្យា

គណនី Twitter ជាង ២៣ម៉ឺន ត្រូវបានបិទ ពាក់ព័ន្ធនឹងអំពើភេរវកម្ម

អាមេរិក៖ បណ្ដាញទំនាក់ទំនងសង្គម Twitter បានឲ្យដឹងនៅព្រឹកថ្ងៃនេះថា គណនី Twitter ពាក់ព័ន្ធនឹងក្រុមភេរវកម្មប្រមាណ ២៣៥,០០០ ត្រូវបានបិទ នៅក្នុងរយៈពេល ៦ខែចុងក្រោយនេះ ដោយនៅក្នុងនោះភាគច្រើនជារបស់ក្រុមឧទ្ទាម ISIS។

យោងតាមការចេញផ្សាយរបស់កាសែត WSJ បានឲ្យដឹងថា បណ្ដាញសង្គម Twitter បានខិតខំយ៉ាងខ្លាំងទៅលើការស៊ើបអង្កេត និងតាមដាន ដើម្បីស្វែងរក និងបញ្ជាក់អំពីអត្តសញ្ញាណរបស់ម្ចាស់គណនីនីមួយៗ ដោយក្នុងនោះក្រុមការងារស៊ើបអង្កេតបានធ្វើការ ២៤ម៉ោងលើ២៤ម៉ោង ព្រោះដើម្បីរក្សាសន្ដិសុខពិភពលោក ម្យ៉ាងទៀតការខិតខំប្រឹងប្រែងនេះ ក៏បានធ្វើឡើងក្រោយពេលដែលមានសេចក្ដីរាយការណ៍មកថា ក្រុម ISIS ជាច្រើនបានប្រើ Twitter ក្នុងការទាក់ទងគ្នា។

កាលពីដើមខែកុម្ភៈ រហូតដល់ពាក់កណ្ដាលឆ្នាំ ២០១៥ មានគណនីរបស់ក្រុមភេរវករប្រមាណ ១២៥,០០០ ត្រូវបានបិទ ខណៈដែលក្រុមការងារ Twitter បានអះអាងថា ចំនួនគណនីរបស់ក្រុមភេរវករនៅមានច្រើនទៀត៕

accont twitter 23.000

មតិយោបល់