អាមេរិកៈ តាមរបាយការណ៍រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ នៅតែជារដ្ឋឧបត្ថម្ភរឈានមុខគេ របស់ពិភពលោក លើអំពើភេរវកម្ម ជាមួយនឹងមូលនិធិ និងបណ្តាញប្រតិបតិ្តការរបស់ពួកគេ នៅជុំវិញសកលលោក។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨។
ការស្ទង់មតិប្រចាំឆ្នាំរបស់ក្រសួងការបរទេសប្រឆាំងអំពើភេរវកម្មសកល បានចោទប្រកាន់ប្រទេសអ៊ីរ៉ង់ថា បានបង្កើនជម្លោះជាច្រើន និងកំពុងព្យាយាមបង្កការរំខានដល់រដ្ឋាភិបាលនានា នៅមជ្ឈឹមបូព៌ា និងនៅកន្លែងផ្សេងៗទៀត។
ដោយលោក Nathan Sales នាយកដ្ឋានសម្របសម្រួលសម្រាប់កិច្ចការប្រឆាំងអំពើភេរវកម្ម បាននិយាយថា អ៊ីរ៉ង់មានបណ្តាញរៃអង្គាមូលនិធិ នៅតំបន់ West Africa ហើយក៏មានឃ្លាំងលាក់អាវុធនៅអាមេរិកខាងត្បូង រួមមានទាំងសកម្មភាពប្រតិបត្ដិនានានៅទ្វីបអឺរ៉ុប ដែលបានបង្ហាញថា ពួកគេជាសាធារណរដ្ឋអ៊ីស្លាម។
ក្នុងនោះលោក Sales បាននិយាយប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃពុធថា «អ៊ីរ៉ង់ គឺជាឧបត្ថម្ភដ៏ធំបំផុតរបស់ពិភពលោក លើអំពើភេរវកម្ម ដែលទទួលខុសត្រូវក្នុងការបង្កើនជម្លោះជាច្រើន ក៏ដូចជាបំផ្លាញផលប្រយោជន៍របស់អាមេរិក នៅក្នុងប្រទេសស៊ីរី យេម៉ែន អ៊ីរ៉ាក់ បារ៉ែន អាហ្វហ្គានីស្ថាន និងលីបង់ជាដើម»៕
មតិយោបល់