អាមេរិកៈ លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ាបាននិយាយអំពី ការបោះឆ្នោតរបស់ចក្រភពអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប បង្កើនឲ្យមាន “ការព្រួយបារម្ភរយៈពេលវែងអំពីការរីកចម្រើនរបស់ពិភពលោក” ។
លោក បាននិយាយថា ការបោះឆ្នោតចាកចេញរបស់ចក្រភពអង់គ្លេសអាចគាំង “លទ្ធភាពវិនិយោគនៅក្នុង ចក្រភពអង់គ្លេស ឬ នៅក្នុងសហភាពអឺរ៉ុបទាំងមូល”។
លោកបាន អំពាវនាវដល់នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស និងថ្នាក់ដឹកនាំ សហភាពអឺរ៉ុបត្រូវធានា ឲ្យបាននូវដំណើរការប្រកបដោយសណ្តាប់ធ្នាប់ចំពោះការចាកចេញរបស់ចក្រភពអង់គ្លេស ។
គួរបញ្ជាក់ផងដែរថា មេដឹកនាំសហភាពអឺរ៉ុបជាច្រើននាក់បានប្រមានថា ចក្រភពអង់គ្លេសត្រូវតែគោរព បទបញ្ជាផ្ទៃក្នុង របស់សេរីភាពចលនាប្រជាជន ប្រសិនបើពួកគេត្រូវការទុកឲ្យនៅបន្តក្នុងទីផ្សារតែមួយ។
ទន្ទឹមនឹងនេះដែរ ថ្នាក់ដឹកនាំរបស់ សហភាពអឺរ៉ុប ២៧នាក់់មកពីប្រទេសផ្សេងគ្នា បានមកជួបប្រជុំគ្នា នៅក្នុងទីក្រុង Brusselsដោយគ្មានការចូលរួមពីចក្រភពអង់គ្លេសលើកទី១ក្នុងរយៈពេលជាង៤០ឆ្នាំមកនេះ៕
មតិយោបល់