ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ក្រសួងអប់រំ និងអង្គការសហព័ន្ធសន្តិភាពសកលកម្ពុជា ចុះកិច្ចសហប្រតិបត្តិការរួមគ្នា លើការអភិឌ្ឍន៍យុវជន

ភ្នំពេញ:ដោយមានកិច្ចសហប្រតិបត្តិការយូអង្វែងជាមួយគ្នា រវាងក្រសួងអប់រំយុវជន និងកីឡា និងអង្គការសហព័ន្ធសន្តិភាពសកលកម្ពុជា លើការលើកកម្ពស់វិស័យអប់រំ ការអប់រំលើតម្លៃនៃសីលធម៌ និងអត្តចរិកយុវជន ដែលផ្តោតទៅលើការចូលរួមរបស់យុវជន ជាមួយរាជរដ្ឋាភិបាលទៅលើការគិតគូរពីតម្លៃសង្គម ដែលប្រកបទៅដោយសុខភាពផ្នែកសីលធម៌។

លោក សុខ សេងយ៉ន ប្រធានអង្គការសហព័ន្ធសន្តិភាពសកលកម្ពុជាបានមានប្រសាស៍ ឲ្យដឹងនៅក្រោយពិធីចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នា ស្តីអំពីកិច្ចសហប្រតិបត្តិការ លើវិស័យអប់រំ ដែលបានធ្វើឡើងកាលពីរសៀលថ្ងៃទី២២ ខែមេសាឆ្នាំ២០១៦នេះថា “អ្វីដែលសំខាន់ក្នុងពិធីនេះ គឺការអប់រំយុវជន ឲ្យយល់ពីតម្លៃនៃសីលធម៌ តាមរយៈការផ្លាស់ប្តូអត្តចរិក ក្នុងការអប់រំក្នុងគ្រួសារ ដោយលប់បំបាត់អំពើហិង្សា តាមផ្លូវចិត្ត និងកាយ ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលលើកកម្ពស់សុខភាពសីលធម៍ និងវប្បធម៍សន្តិភាពនៅកម្ពុជា”។

លោកប្រធានបន្តថា កន្លងភាគីទាំងពីរបានសហការគ្នាដោះស្រាយ ពីគោលការគ្រឹះនៃបញ្ហា ព្រោះថាបញ្ហាជាច្រើនបានកើតឡើងដោយសារផ្លូវចិត្ត និងផ្លូវកាយដែលនាំឲ្យមានការគិតទៅលើភាពអវិជ្ជមាន។

នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ខាងមុខនេះ ភាគីពាក់ព័ន្ធទាំងអស់រួមជាមួយក្រសួងអប់រំយុជន និងកីឡានឹងធ្វើទិវាយុវជនមួយយ៉ាងធំនៅពហុកកីឡាដ្ឋានអូឡាំពិក។

លោកបញ្ជាក់ថា កន្លងមកអង្គការសហព័ន្ធសន្តិភាព សកលកម្ពុជា គឺជាផ្នែកដ៏តូចមួយ ក្នុងការជួយបំពេញកិច្ចការមួយចំនួន ដោយផ្តោតការយកចិត្តទុកដាក់លើកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល ឲ្យបានសម្រេចក្នុងការបំពេញ កម្មវិធីនយោបាយរបស់ខ្លួនបានល្អ៕

photo_2016-04-22_16-57-21 photo_2016-04-22_16-57-20 photo_2016-04-22_16-57-23

មតិយោបល់