ព័ត៌មានជាតិ

បន្សល់កូន ២នាក់ឲ្យកំព្រាឪពុក ករណីបុរសលក់ដីឡូត៍ម្នាក់ ហូបបាយជុំគ្រួសាររួច ចូលដេកលេងទូរស័ព្ទ ស្រាប់តែបាត់មាត់ឈឹង ដាច់ខ្យល់ស្លាប់

ភ្នំពេញៈ (ព័ត៌មានបឋម) មានករណីបុរសម្នាក់ជាអ្នកលក់ដីឡូត៍ហូបបាយរួចចូលសម្រាកអង្គុយមើលទូរស័ព្ទ ស្រាប់តែបាត់មាត់ឈឹង នាវេលាម៉ោង ១០និង១៣នាទីយប់ ថ្ងៃទី២៦​ ខែកក្កដា ឆ្នាំ២០២១ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ជា សំបូរ ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ ជាអ្នកលក់ដីឡូត៍ មានស្រុកកំណើត នៅស្រុកទ្រាំង ខេត្តតាកែវ។

ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះ បានអង្គុយហូបបាយជុំគ្រួសារ លុះហូបរួចក៏ចូលសម្រាន្ត ប៉ុន្តែមិនទាន់សម្រាន្តទេ គឺដេកចុចទូរស័ព្ទលេងហ្វេសប៊ុក ស្រាប់តែមួយសន្ទុះមកបាត់មាត់បាត់ក ប្រពន្ធច្របាច់ដៃច្របាច់ ដើម្បីជួយសង្គ្រោះបឋម តែអកុសលបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

សូមបញ្ជាក់៖ ជនរងគ្រោះមានប្រពន្ធ និងកូន ២នាក់ ទើបសម្រាលថ្មីនេះផងដែរ ចំពោះសាកសពក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យ រួចប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់