វៀតណាមៈ អ្នកបើកបរយន្តហោះអាមេរិក និងហ្វីលីពីនពីរនាក់ ត្រូវបានគេរកឃើញថា មានដឹកជញ្ជូនគឿងញៀន តាមផ្លូវអាកាសនៅឯភាគខាងជើងព្រលានយន្តហោះអន្តរជាតិ Noi Bai ប្រទេសវៀតណាម។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦។
បើយោងតាមប្រភពព័ត៌មាន នៅម៉ោងប្រហែល ១១ និង ៥នាទីយប់ ( ម៉ោងក្នុងស្រុក) កាលពីថ្ងៃព្រហស្បតិ៍ នៅកន្លែងត្រួតពិនិត្យគយ អាជ្ញាធរបានរកឃើញសញ្ញាគួរឲ្យសង្ស័យ នៅក្នុងឥវ៉ាន់ដៃរបស់អ្នកដំណើរពីរនាក់ ទី១ ឈ្មោះ Elmer Ederadan Sorrea កើតនៅឆ្នាំ ១៩៧១ មកពីប្រទេសហ្វីលីពីន និងទី២ ឈ្មោះ Francis Dennis Abellera Yutangco កើតនៅឆ្នាំ ១៩៦៣ មកពីសហរដ្ឋអាមេរិក។
អ្នកទាំងពីរនាក់ បានប្រកាសពួកគេថា ជាអ្នកបើកយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ VietJet Air វៀតណាម ដែលបានរៀបចំដំណើរការជើងហោះហើររួចរាល់ហើយ សម្រាប់ការចាកចេញទៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នេះបើតាមទីភ្នាក់ងាររបស់រដ្ឋវៀតណាម បានរាយការណ៍នៅថ្ងៃសុក្រនេះ។
អំទ្បុងពេលត្រួតពិនិត្យមើលឥវ៉ាន់ផ្ទាល់ខ្លួនពួកគេ អនុនាយកដ្ឋានគយ បានរកឃើញម្សៅស ៥០៥ ក្រាម ហើយជាមួយនឹងវិធីសាស្ដ្រធ្វើតេស្ត ត្រូវបានបង្ហាញថា វិជ្ជមានដូចគ្នាជាមួយនឹងសញ្ញាលើឧបករណ៍តេស្ត គ្រឿងញៀនអាភៀន (រួមបញ្ចូល morphine, Codeine ឬហេរ៉ូអ៊ីន) ៕
មតិយោបល់