ព័ត៌មានអន្តរជាតិ

ព័ត៌មានបន្ថែម៖ មនុស្សស្លាប់កើនទ្បើងដល់ ៥៨ នាក់ ខណៈក្រុមជួយសង្គ្រោះ កំពុងបន្តប្រតិបត្តិការទាំងយប់ថ្ងៃ ដើម្បីស្វែងរកអ្នកបាត់ខ្លួន បន្ទាប់ពីព្យុះវាយប្រហារនៅជប៉ុន

ជប៉ុនៈ ភ្លៀងធ្លាក់ខ្លាំង បូករួមនឹងកម្លាំងខ្យល់បោកបក់ បានរារាំងគំរាមកំហែង ដល់កិច្ចខិតខំប្រឹងប្រែង របស់ក្រុមអ្នកជួយសង្គ្រោះជប៉ុន ចំនួនរាប់ពាន់នាក់ ដែលកំពុងប្រតិបត្តិការស្វែងរកអ្នកនៅរស់រានមានជីវិត បន្ទាប់ពីព្យុះទីហ្វុងដ៏ខ្លាំងក្លា បានមកដល់នៅព្រឹកថ្ងៃអង្គារនេះ ដោយបានសម្លាប់មនុស្សរហូតដល់ ៥៨ នាក់ហើយ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៥ ខែតុលា​ ឆ្នាំ២០១៩។

ព្យុះ Hagibis បានបោកបក់មកលើប្រទេសជប៉ុន កាលពីយប់ថ្ងៃសៅរ៍ បណ្តាលឱ្យមានខ្យល់បក់ និងភ្លៀងធ្លាក់ខ្លាំង នៅតំបន់ជាច្រើន របស់ប្រទេស ដែលបង្កឱ្យមានការបាក់ដី និងទឹកជំនន់ដ៏មហន្តរាយ។

យោងតាមអាជ្ញាធរ បានឲ្យដឹងថា ចំនួនអ្នកស្លាប់ ដោយសារគ្រោះមហន្តរាយ បានកើនឡើងជាបន្តបន្ទាប់ ហើយទូរទស្សន៍ជាតិ NHK បាននិយាយ នៅព្រឹកថ្ងៃអង្គារនេះថា មានមនុស្ស ៥៨ នាក់ហើយ ខណៈដែលរដ្ឋាភិបាល បានផ្តល់តួលេខអ្នកស្លាប់កម្រិតទាបប៉ុណ្ណោះ ប៉ុន្តែ កំពុងធ្វើបច្ចុប្បន្នភាព ព័ត៌មានរបស់ខ្លួនទ្បើងវិញ៕

មតិយោបល់