ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

កុមារជាង ៦៥០នាក់ ត្រូវជ្រើសរើសចូលទៅក្នុងក្រុមប្រដាប់អាវុធ នៅស៊ូដង់ខាងត្បូង

ស៊ូដង់ខាងត្បូងៈ មូលនិធិកុមារអង្គការសហប្រជាជាតិ (UNICEF) បានឲ្យដឹងថា កុមារជាង៦៥០ នាក់ ត្រូវបានជ្រើសរើសជាក្រុមប្រដាប់អាវុធ នៅប្រទេសស៊ូដង់ខាងត្បូង ចាប់តាំងពីដើមឆ្នាំ ២០១៦ ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦។

ជាការភ័យខ្លាចបំផុត ដោយសារកុមាររាប់ម៉ឺននាក់ អាចមានហានិភ័យកាន់តែច្រើន ដែលមិនធ្លាប់មាន ពីមុនមក ហេតុដូចនេះ អង្គការ UNICEF បានអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់ទៅនឹងការអនុវត្តន៍ជ្រើសរើស នេះ ព្រមទាំងដោះលែងកុមារទាំងអស់ដោយគ្មានលក្ខខណ្ឌ។

កុមារប្រមាណជា ១៦.០០០ នាក់ ត្រូវបានជ្រើសរើសដោយក្រុមប្រដាប់អាវុធ និងកងកម្លាំងប្រដាប់អាវុធ តាំងពីវិបត្តិនៅក្នុងប្រទេសស៊ូដង់ខាងត្បូង បានចាប់ផ្តើមជាលើកដំបូងកាលពីខែធ្នូ ឆ្នាំ ២០១៣ ។

អង្គការ UNICEF បានបន្ថែមថា កុមារនៅតែត្រូវបានគេជ្រើសរើសបន្ត ដោយក្រុមប្រដាប់អាវុធ និងកងកម្លាំង បើទោះបីមានការប្តេជ្ញាចិត្តផ្នែកនយោបាយ ដើម្បីបញ្ចប់ការរីករាលដាល ការអនុវត្តន៍នេះ ក៏ដោយ៕

ហ

មតិយោបល់