ព័ត៌មានជាតិ

ស្រវឹងបើករថយន្តបុករះម៉ូតូកង់បីជាច្រើនគ្រឿងនៅរង្វង់មូលផ្សារដើមថ្គូវ

ភ្នំពេញៈ បុរសស្រវឹងម្នាក់បើករថយន្ត Camry បាឡែន ពណ៌ស ស្លាកលេខភ្នំពេញ 2W-6657 ក្នុងល្បឿនលឿនជ្រុលទៅបុករះរ៉ឺម៉កម៉ូតូលក់កាហ្វេជាច្រើនគ្រឿងបណ្តាលឲ្យខូចខាតយ៉ាងដំណំ។

ករណីនេះកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅតាមផ្លូវ៤៨៨ នៅជិតរវង់មូលផ្សារដើមថ្កូវ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់សង្ស័យស្រវឹងបានបើករថយន្ត Camry បាឡែន ពណ៌ស ស្លាកលេខភ្នំពេញ 2W-6657 ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាលើស្រាប់តែរថយន្ត បានបើកទៅបុករះរ៉ឺម៉កម៉ូតូលក់កាហ្វេជាច្រើនគ្រឿងពេញទំហឹង បណ្តាលឲ្យខូចខាតយ៉ាងដំណំ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះដល់ចំណុចកើតហេតុបានស្ទួចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕

https://youtu.be/Ytw87Rxpbwo

photo_2016-08-20_07-43-56photo_2016-08-20_07-43-59photo_2016-08-20_07-44-03photo_2016-08-20_07-44-07

មតិយោបល់