ប៊ែលហ្សិក: ប៉ូលិសប៊ែលហ្សិកបានចាប់ខ្លួនមនុស្សចំនួន ១២នាក់ នៅក្នុងប្រតិបត្តិការប្រឆាំងភេរវកម្មធំមួយក្នុងរយៈពេលជិតបីខែ បន្ទាប់ពីការវាយប្រហារដោយគ្រាប់បែកដែលបានសម្លាប់មនុស្សនៅទីក្រុងព្រុចសែល។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃទី១៨ មិថុនានេះ។
ព្រះរាជអាជ្ញាបាននិយាយថា អ្នកទាំងនោះបានឃុំខ្លួនមួយយប់ត្រូវបានសង្ស័យថា ចូលរួមក្នុងផែនការសម្ងាត់ គ្រោងនឹងធ្វើការវាយប្រហារភេរវកម្ម ហើយពួកគេបានស្ថិតក្នុងចំណោមមនុស្ស ៤០នាក់ផ្សេងទៀត ដែលបានធ្វើការសាកសួរចម្លើយផងដែរ។
ការស្វែងរកត្រូវបានធ្វើឡើងនៅក្នុងក្រុងចំនួន១៦ ដែលភាគច្រើននៅជុំវិញទីក្រុងព្រុចសែល ដោយមានការត្រួតពិនិត្យចាក់សោនៅយានដ្ឋាន ១៥២កន្លែង។ កាលពីថ្ងៃទី២២ ខែមីនា គ្រាប់បែកបានសម្លាប់មនុស្ស ៣២នាក់នៅព្រលានយន្តហោះនិងស្ថានីយ៍រថភ្លើងក្រោមដីក្រុងព្រុចសែល។
រដ្ឋអាជ្ញារបស់បែលហ្ស៊ិកបាននិយាយថា សហព័ន្ធបានចេញសេចក្តីថ្លែងការណ៍មួយថា គ្មានអាវុធឬគ្រឿងផ្ទុះត្រូវបានរកឃើញក្នុងអំឡុងពេលការស្វែងរកនោះទេ ដែលត្រូវបានគេបន្លំធ្វើជាគ្មានឧប្បត្តិហេតុនៅក្នុងនោះ។
ក្នុងចំណោមតំបន់ជាច្រើន ដែលជាកន្លែងក្នុងការស្វែងរកភេរវករនៅក្នុងស្រុក Molenbeek ទីក្រុងព្រុចសែល ដែលបានក្លាយជាកន្លែងដ៏ល្បីល្បាញខាងអាក្រក់ទៅហើយ ដោយសារតែសមាគមរបស់ខ្លួនផ្សាភ្ជាប់ជាមួយនឹងក្រុមជីហាដ។
រដ្ឋអាជ្ញាសហព័ន្ធបានឱ្យដឹងថា ប្រតិបត្ដិការនេះត្រូវបានធ្វើឡើងក្រោយពីមានការស៊ើបអង្កេត ដែលទាមទារការអន្តរាគមន៍ជាបន្ទាន់។ ទោះជាយ៉ាងណា រដ្ឋាភិបាលមិនបានលើកឡើងពីកម្រិតគំរាមកំហែងនៅបែលហ្ស៊ិកនេះនៅឡើយទេ៕
មតិយោបល់