ព័ត៌មានអន្តរជាតិ

លោក ត្រាំ គំរាមលុបចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាមួយប្រទេសអ៊ីរ៉ង់

អាមេរិកៈ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានថ្កោលទោសប្រទេសអ៊ីរ៉ង់ថា ជារបបនិយម និងបានបដិសេធមិនបន្តចុះហត្ថលេខាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរអន្តរជាតិ ទៀតនោះទេ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧។

នៅក្នុងសុន្ទរកថាមួយ កាលពីថ្ងៃសុក្រលោក ត្រាំ បានចោទប្រកាន់អ៊ីរ៉ង់ថា ជារដ្ឋឧបត្ថម្ភភេរវកម្ម និងបានស្នើឲ្យមានការដាក់ទណ្ឌកម្មថ្មី ប្រឆាំងនឹងប្រទេសមួយនេះ។

ដោយលោកបានអះអាងថា ប្រទេសអ៊ីរ៉ង់បានរំលោភលើកិច្ចព្រមព្រៀងឆ្នាំ ២០១៥ ដែលបានដាក់កម្រិតលើសមត្ថភាពនុយក្លេអ៊ែររបស់ប្រទេសនេះ ដើម្បីអាចឲ្យអ៊ីរ៉ង់ទទួលបានមកវិញ នូវការកាត់បន្ថយការដាក់ទណ្ឌកម្មពីអន្តរជាតិ។

យ៉ាងណាមិញ ពាក់ព័ន្ធនឹងបញ្ហានេះ ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ បានលើកទ្បើងផ្ទុយពីការថ្លែងរបស់លោក ត្រាំ ដោបាននិយាថា ប្រទេសអ៊ីរ៉ង់បានអនុលោមតាមកិច្ចព្រមព្រៀងឆ្នាំ២០១៥ យ៉ាងពេញលេញ៕

មតិយោបល់