ភ្នំពេញ: នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ នេះ សម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាការងារជា មួយលោក Wang Yi រដ្ឋមន្រ្តីការបរទេសចិន។ លោក Wang Yi បានជម្រាបសម្តេចតេជោ អំពីការផ្តាំផ្ញើសួរសុខទុក្ខពី លោក Li Keqiang នាយករដ្ឋមន្រ្តី និង លោក Xi Jinping ប្រធានាធិបតីចិន។
កាលពីឆ្នាំ២០១៣ លោក Wang ធ្លាប់បានមកធ្វើទស្សនៈកិច្ចនៅកម្ពុជា ហើយពេលនេះលោកបានឃើញប្រទេសកម្ពុជា កាន់តែរីកចម្រើនទៅមុខ គួរឲ្យកត់សម្គាល់ នៅក្រោមការដឹកនាំ ដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន។ ទស្សនៈកិច្ចលើកនេះ គឺក្នុងគោលបំណង ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ក្នុងនាមជាដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ ប្រកបដោយភាពស្មោះត្រង់ រវាងគ្នា និងគ្នា។ កិច្ចប្រជុំល្ងាចនេះ គឺបានបញ្ចប់ទៅ ដោយលទ្ឋផលល្អ ហើយសម្តេចតេជោ ហ៊ុន សែន ក៏បានផ្តាំផ្ញើសួរសុខទុក្ខ លោកនាយករដ្ឋមន្ត្រី Li Keqiang និងលោកប្រធានាធិបតី Xi Jinping ផងដែរ និងអរគុណ មិត្តចិន ដែលតែងតែចាត់ទុកកម្ពុជា ជាបងប្អូន៕
មតិយោបល់