ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

មុននេះបន្តិច ស្លាប់និងបាត់ខ្លួន ១៥នាក់ លិចទូកនៅភាគខាងលិចឥណ្ឌូនេស៊ី

ឥណ្ឌូនេស៊ី: នៅមុននេះបន្តិច អ្នកនាំពាក្យកងទ័ពជើងទឹកឧត្តមនាវីឯកលោក Edi Sucipto បានប្រាប់ស៊ីនហួតាមទូរស័ព្ទថា ទូកមួយគ្រឿងដឹកមនុស្សចំនួន ១៧នាក់ បានលិចនៅក្នុង​ភាគ​ខាង​លិចប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃអាទិត្យនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិន​ស៊ិនហួ នៅថ្ងៃទី២១ សីហា ឆ្នាំ២០១៦នេះ។

ករណីលិចទូកខាងនេះ បានបណ្តាលឲ្យមនុស្សចំនួន ១០នាក់បានស្លាប់​ហើយ ២នាក់រងរបួសនិង ៥នាក់​ទៀតបាត់ខ្លួន ប៉ុន្តែហេតុការណ៍ខាងលើនេះ មិនទាន់ដឹងមូលហេតុថាតើបណ្តាលមកពីអ្វីនៅឡើយទេ៕

A police officer carries an unconscious child who was on the boat that capsized late on Tuesday after hitting a reef off the coast of Sukapura, in Cianjur

មតិយោបល់