ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

អាមេរិក អំពាវនាវឲ្យរុស្ស៊ី និងអ៊ុយក្រែន បន្ថយភាពតានតឹងនៅតំបន់ Crimea

អាមេរិកៈ ក្រសួងការបរទេសបានឱ្យដឹងថាកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក បានជំរុញរុស្ស៊ី និងអ៊ុយក្រែនកាត់បន្ថយ និងជៀសវាង ការបង្កើនភាពភាពតានតឹងនៅ តំបន់ Crimea ។នេះបើយោងតាមសារព័ត៌មានស៊ីនហួរចុះផ្សាយនៅថ្ងៃទី ១២ ខែសីហា ឆ្នាំ ២២០១៦។

អ្នកនាំពាក្យក្រសួងការបរទេសលោក Elizabeth Trudeau បានថ្លែងនៅក្នុងសន្និសីទកាសែតមួយថា «យើងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីភាពតានតឹងបានកើនឡើងនៅជិតព្រំដែនរដ្ឋបាល រវាងអ៊ុយក្រែន និងCrimea » ។

គួររំឭកថាភាពតានតឹងកាន់តែខ្លាំងឡើង ក្រោយពេល លោក ប្រធានាធិបតីរុស្ស៊ី បានចោទប្រកាន់ទីក្រុងកៀវថាបានរៀបគម្រោងវាយប្រហារភេរវកម្មនៅក្នុងតំបន់ Crimea កាលពីថ្ងៃកាលពីថ្ងៃពុធ៕

elizabeth-kennedy-trudeau

មតិយោបល់