អាហ្វហ្គានីស្ថាន: សេចក្តីថ្លែងការណ៍យោធាមួយបាននិយាយនៅថ្ងៃអាទិត្យនេះថា ពួកសកម្មប្រយុទ្ធតាលីបង់ក្នុងចំណោមអភិបាលប្រមោលប្រមាណ ៤៣នាក់ត្រូវបានសម្លាប់ ខណៈដែលកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានបានធ្វើប្រតិបត្ដិការនៅខេត្ត Kunduz ភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី២១ សីហា ឆ្នាំ២០១៦នេះ។
ថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ពីអង្គភាពកងទ័ពអាហ្វហ្គានីស្ថាន 209 Shaheen ថា កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានដែលគាំទ្រដោយកងទ័ពអាកាស បានរួមគ្នាសម្លាប់ពួកសកម្មប្រយុទ្ធ ៤៣នាក់និងរងរបួស ១៤នាក់ នៅស្រុក Imam Sahib ខេត្ត Kunduz នៅអំឡុងពេលប្រតិបត្តិការដែលមានឈ្មោះថា Thunder 14 ដែលកំពុងតែបន្តប្រយុទ្ធគ្នាយ៉ាងខ្លាំង៕
មតិយោបល់