ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ពូទីនមានបំណងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំសន្តិភាពរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល

អេហ្ស៊ីបៈ កាសែត Ahram ដែលគ្រប់គ្រងដោយរដ្ឋបានរាយការណ៍កាលពីថ្ងៃចន្ទថា
ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah al-Sisi បានឱ្យដឹងថា សមភាគីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន មានឆន្ទៈក្នុងការទទួលជួបមេដឹកនាំអ៊ីស្រាអែល និងប៉ាឡេស្ទីនសម្រាប់ការចរចាសន្តិភាពដោយផ្ទាល់។ នេះបើយោងតាមសារព័ត៌មានស៊ីហួចុះផ្សាយនៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០១៦។

លោក Sisi បានលើកឡើងក្នុងអំឡុងសន្និសីទមួយជាមួយកាសែតជាតិចំនួនបី កាលពីល្ងាចថ្ងៃអាទិត្យថា «លោកប្រធានាធិបតី ពូទីន បានប្រាប់ខ្ញុំថាគាត់ត្រៀមខ្លួនជាស្រេចដើម្បីធ្វើជាម្ចាស់ផ្ទះ ប្រធានាធិបតីប៉ាឡេស្ទីន និងនាយករដ្ឋមន្ត្រី អ៊ីស្រាអែល សម្រាប់ការចរចាសន្តិភាពដោយផ្ទាល់នៅក្រុងម៉ូស្គូ» ។

យ៉ាងណាក៏ដោយ លោកមិនបាននិយាយអំពីពេលវេលា និងទីកន្លែង ដែលលោកពូទីនបានសម្តែងឆន្ទៈរបស់​ខ្លួនធ្វើជាម្ចាស់ផ្ទះក្នុងការចរចានោះទេ។

គួរបញ្ជាក់ថា កិច្ចចរចាសន្តិភាពចុងក្រោយរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនត្រូវបាន​ឧបត្ថម្ភដោយសហរដ្ឋអាមេរិក​នៅក្នុងឆ្នាំ២០១៤ដែលមានរយៈពេលប្រាំបួនខែ ហើយបានបញ្ចប់នៅក្នុងខែមេសា ដោយមិនមានការឈាន​ដល់កិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់ជម្លោះរបស់ពួកគេដែលបានបន្តអស់រយៈពេលជាច្រើនទសវត្សឡើយ ៕

general-abdel-fattah-al-sisi

មតិយោបល់