ព័ត៌មានជាតិ

កម្មភាពសិស្សចូលរួមប្រឡងបាក់ឌុបឆ្នាំនេះ មានភាពល្អប្រសើរ

ភ្នំពេញ: ព្រឹកថ្ងៃទី២២សីហានេះគឺជាថ្ងៃចាប់ផ្តើមនៃការប្រឡងបាក់ឌុប ហើយថ្ងៃដំបូងនេះដែរ គេសង្កេត ឃើញស្ថាន ភាពនៅតាមមណ្ឌលប្រឡងនីមួយៗមានភាពល្អប្រសើរ ដោយសារតែសិស្សទាំងអស់ គោរព ទៅតាមការណែនាំរបស់ក្រសួងដោយមិនមានយកព្រុយយ៉ុងក៍ដូចជាទូរស័ព្ទចូលទៅជាមួយឡើយ ហើយក៍គ្មាន សិស្សណាម្នាក់ត្រូវឃាត់ខ្លួននោះដែរ។

លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញកាត់បើកកញ្ចប់វិញ្ញាសាប្រឡង រួចហើយ នៅវិទ្យាល័យព្រះស៊ីសុវត្ថិរួចហើយ, ដោយលោករដ្ឋមន្រ្តីបានអះអាងថា ឆ្នាំនេះសកម្មភាព សិស្សនៃការចូលរួមប្រឡងបាក់ឌុបមានភាពល្អប្រសើរ ដោយសិស្សភាគច្រើនបាន គោរពតាមលក្ខខណ្ឌ នៃការប្រឡងរបស់ក្រសួង។

ចំណែកឯលោក ហ៊ុន ម៉ានី បានថ្លែងឲ្យដឹងថា លោកបានសង្កេតឃើញសកម្មភាពរបស់សិស្ស មានសភាពល្អប្រសើរដោយសិស្សពុំបាននាំយកនូវរបស់ហាមឃាត់តាមខ្លួនចូលមកសាលាទេ។ជាការកត់សម្គាល់ ការឆែកឆេរសិស្សភាគច្រើន មិនបានយកព្រីយ៉ុងតាមខ្លួនចូលក្នុងបន្ទប់ប្រឡង ដូចការពីប្រឡងលើកមុនៗនោះទេ។

គួរបញ្ជាក់ផងដែរថាបន្ទប់ប្រឡង ៣,៧៨១បន្ទប់ នៅតាមមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ ក៏ដូចនៅតាមបណ្តាខេត្តទូទាំងប្រទេស បានបើកទ្វារស្វាគមន៍បេក្ខជនទាំងជាង ៩ម៉ឺននាក់។ នៅតាមមណ្ឌុលប្រលងនីមួយៗ គេសង្កេតឃើញមាន សិស្សបានធ្វើដំណើរមកដល់តាំងពីព្រលឹមស្រាងៗ។

ក្រសួងអប់រំ បានបញ្ជាក់ថា ការប្រឡងបាក់ឌុបមាន ៧មុខវិជ្ជា មានពិន្ទុសរុប ៥០០ពិន្ទុ ប៉ុន្ដែពិន្ទុជាប់ត្រឹមតែ ២៣៧ពិន្ទុប៉ុណ្ណោះ។ បេក្ខជនដែលធ្វើបានពិន្ទុចាប់ពី ៩០ភាគរយ ដល់១០០ភាគរយ ទទួលនិទ្ទេស A, ពិន្ទុចន្លោះពី ៨០ភាគរយ ទៅ ៩០ភាគរយ ទទួលបាន និទ្ទេស B ហើយពិន្ទុពី ៧០ភាគរយ ទៅ៨០ភាគរយ ទទួលបាននិទ្ទេស C៕

photo_2016-08-22_08-38-29

photo_2016-08-22_07-54-38

photo_2016-08-22_08-02-29

photo_2016-08-22_07-34-22

photo_2016-08-22_07-54-40

photo_2016-08-22_08-54-39

photo_2016-08-22_08-54-40

photo_2016-08-22_08-54-42

photo_2016-08-22_08-54-44

photo_2016-08-22_08-54-46

photo_2016-08-22_08-54-47

photo_2016-08-22_08-54-49

photo_2016-08-22_08-54-50

photo_2016-08-22_08-54-51

photo_2016-08-22_08-54-53

photo_2016-08-22_08-54-55

photo_2016-08-22_08-54-56

photo_2016-08-22_08-54-58

photo_2016-08-22_08-54-59

photo_2016-08-22_08-55-01

photo_2016-08-22_08-55-02

photo_2016-08-22_08-55-04

photo_2016-08-22_08-55-06

photo_2016-08-22_08-55-07

photo_2016-08-22_08-55-09

photo_2016-08-22_08-55-11

photo_2016-08-22_08-55-13

photo_2016-08-22_08-55-15

photo_2016-08-22_08-55-17

photo_2016-08-22_08-55-20

photo_2016-08-22_08-55-22

photo_2016-08-22_08-55-23

photo_2016-08-22_08-55-26

photo_2016-08-22_10-13-13

មតិយោបល់