ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update: ចំនួនមនុស្សស្លាប់បានកើនឡើងដល់ ២៧ នាក់បន្ទាប់ពីការផ្ទុះនៅរោងចក្រ ផលិតឥន្ធនៈគីមីប្រទេស មុិក សុិក

ក្រុងមុិកសុិកៈ បើតាមរបាយការណ៍របស់ក្រុមហ៊ុន Petroleos Mexicanos កាលពីថ្ងៃសុក្រ បានប្រកាសឲ្យដឹងថា ចំនួនមនុស្សស្លាប់ដោយសារការផ្ទុះដ៏ខ្លាំងនៅឯរោងចក្រផលិតប្រេងឥន្ធនៈគីមី កាលពីយប់ថ្ងៃពុធ ក្នុងប្រទេសមុិកសុិកបានកើនទ្បើដល់២៧ នាក់។ នេះបើយោងតាមទីភ្នាក់ងារផ្សាយព័ត៌មានចិនសុិនហួ ចេញផ្សាយមុននេះបន្តិច នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦។កាលពីយប់ថ្ងៃព្រហស្បតិ៍ចំនួនមនុស្សស្លាប់គឺមាន ២៤ នាក់ ប៉ុន្តែមកទាល់ពេលនេះ មានសាកសព ៣​នាក់ទៀត ត្រូវបានរកឃើញថ្មី បន្ទាប់ក្រុមសង្គ្រោះបន្ទាន់បានចូលទៅរុករកផ្នែកផ្សេងៗទៀត នៅក្នុងទីតាំងរបស់ក្រុម Pajaritos Petrochemical Complex ក្រោយពេលកើតហេតុការណ៍ផ្ទុះរួច។

បើតាមក្រុមហ៊ុនក៏បានឲ្យដឹងបន្ថែមថា ខណៈពេលនេះ មនុស្សចំនួន១៩ នាក់ទៀតកំពុងនៅឯតែមន្ទីរពេទ្យ ដោយក្នុងនោះមាន ១៣ នាក់ក្នុងចំណោមពួកគេកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ៕

  
  

មតិយោបល់