ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

អ៊ុយក្រែនត្រៀមខ្លួនជាស្រេច ខណៈរុស្ស៊ីចោទថាខ្លួនបង្កជម្លោះនៅតំបន់ Crimea

អ៊ុយក្រែនៈ រដ្ឋាភិបាលអ៊ុយក្រែន បានដាក់កងកម្លាំងរបស់ខ្លួន នៅជិតឧបទ្វីប Crimea និងនៅភាគខាងកើត ប្រទេស ដើម្បីប្រុងជើងការខ្ពស់ ខណៈដែលរុស្ស៊ីចោទថា ខ្លួនបង្កជម្លោះនៅតំបន់ Crimea ហើយថែមប្ដេជ្ញា ថា នឹងចាត់វិធានការបន្ថែមទៀត។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី ១២ ខែសីហា ឆ្នាំ២០១៦។

ប្រធានាធិបតីអ៊ុយក្រែន លោក Petro Poroshenko បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកបានបញ្ជា ឲ្យភ្នាក់ងារការពារជាតិ អនុវត្តច្បាប់របស់ប្រទេស ដើម្បីដាក់គ្រឿងសព្វាវុធរបស់ខ្លួន នៅក្បែតំបន់ Crimea និងនៅភាគខាងកើតនៃប្រទេស សម្រាប់បង្កើនការប្រុងប្រយ័ត្នខ្ពស់។

លោក Petro Poroshenko បាននិយាយបន្ថែមថា « ខ្ញុំបានផ្ដល់ការណែនាំឲ្យអង្គភាពទាំងអស់ត្រៀមខ្លួន បង្កើនការប្រយុទ្ធប្រឆាំង នៅតាមតំបន់ដែលនៅជិតព្រំដែន Crimea។

ការលើកទ្បើងនេះ ចំពេលដែលមានភាពតានតឹង រវាងអ៊ុយក្រែន និងរុស្ស៊ី ដែលបានផ្ទុះឡើងកាលពីថ្ងៃពុធ បន្ទាប់ពីក្រុងម៉ូស្គូ បានចោទប្រកាន់ថាក្រុងកៀវ បានវាយប្រហារភេរវកម្មនៅតំបន់ព្រំដែន Crimea នោះ៕

u

មតិយោបល់