ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ហ្វីលីពីនអាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ជាមួយពួកឧទ្ទាមក្នុងរយៈពេលមួយឆ្នាំ

ហ្វីលីពីន: រដ្ឋាភិបាលហ្វីលីពីនបានឱ្យដឹងកាលពីថ្ងៃច័ន្ទថា ខ្លួនអាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយក្រុមឧទ្ទាមកុម្មុយនិស្តក្នុងរយ:ពេលមួយឆ្នាំ ខណ:ដែលភាគីទាំងពីរបានបន្តការចរចាសន្តិភាពនៅក្នុងទីក្រុង រដ្ឋធានីរបស់ប្រទេសន័រវេស នៅក្នុងការព្យាយាមបញ្ចប់ការបះបោររយ:ពេលវែងរបស់អាស៊ី។នេះបើយោងតាមសារព័ត៌មានស៊ីនហួរចុះផ្សាយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ ២០១៦ ។

កិច្ចចរចាត្រូវបានចាប់ផ្តើមពីថ្ងៃទី២២-២៦ ខែសីហានេះ រវាងក្រុមចរចារបស់រដ្ឋាភិបាលហ្វីលីពីន និងរណសិរ្សប្រជាធិបតេយ្យជាតិហ្វីលីពីន (NDFP) ដែលជាអង្គការឆ័ត្ររបស់ក្រុមនិយមលទ្ធិម៉ាក្ស រួមទាំងគណបក្សកុម្មុយនីស្តហ្វីលីពីន (CPP) និងក្រុមប្រដាប់អាវុធរបស់ខ្លួន កងទ័ពប្រជាជនថ្មី។

លោក Silvestre Bello រដ្ឋមន្ត្រីក្រសួងការងាររបស់ប្រទេសហ្វីលីពីន និងជាប្រធានក្រុមចរចារបស់រដ្ឋាភិបាលបានប្រាប់សន្និសីទកាសែតមួយ បន្ទាប់ពី បើកពិធីចរចា ថា ភាគីទាំងពីរមានការយល់ដឹងទូទៅអំពីបង្កើនល្បឿនដំណើរការសន្តិភាពនិង “យើងបានដាក់កំណត់ពេលវេលានៃការចរចា ប្រាំបួនខែទៅ ១២ខែ»។ យ៉ាងណាក៏ដោយ គេកំពុងតែរង់ចាំ អ៊ុតមើលលទ្ធផលក្រោយកិច្ចចរចានេះបញ្ចប់៕

NORWAY-COMMUNIST-PEACE-PHILIPPINES

មតិយោបល់