ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ថៃនឹងមានភ្លៀងធ្លាក់ជាប់ៗគ្នានៅ ក្នុងខេត្ត ច័ន្ទបុរី ត្រាត រះយ៉ង និងខេត្តផាំងងា

ថៃៈ ទីភ្នាក់ងារឧតុនិយមរបស់ប្រទេសថៃ បានធ្វើការព្យាករណ៍ថាមាន ភ្លៀងនឹងធ្លាក់ជាបន្តបន្ទាប់នៅក្នុង បរិវេណខេត្ត ច័ន្ទបុរី ត្រាត រះយ៉ង និង ខេត្តផាំងងា ហើយភ្លៀងធ្លាក់ខ្លាំង និងអាចឈានដល់កម្រិតខ្លាំងបំផុត ។

ទីភ្ញាក់ងារឧតុនិយមវិទ្យា ក៏បានព្យាករណ៍លក្ខណៈអាកាសធាតុទូទៅ ប្រចាំថ្ងៃទី ៣០ខែ មិថុនានេះក្នុងរយះពេល ២៤ម៉ោងខាងមុខថា ប្រទេសថៃនៅមានភ្លៀងធ្លាក់បន្តបន្ទាប់ និងមានភ្លៀងធ្លាក់ខ្លាំង និងខ្លាំងបំផុត នៅកន្លែងខ្លះក្នុងបរិវេណ ច័ន្ទបុរី ត្រាត រះយ៉ង និង ផាំងងា សូមឲ្យប្រជាជននៅក្នុងតំបន់ ដូចដែលបានលើកឡើងខាងលើ មានការប្រុងប្រយ័ត្នគ្រោះមហន្តរាយ បណ្តាលមកពីទឹកជំនន់ទាន់ហន់ និងទឹកភ្លៀងដែលហូរ រួមផ្សំនិងបរិមាណភ្លៀងធ្លាក់ជាប់ៗគ្នា នៅក្នុងទីក្រុងបាំងកក និងកន្លែងផ្សេងៗទៀតអាចនឹងមានភ្លៀងធ្លាក់ដែរនោះ។

បើតាមប្រភពដ៏ដែល ក៏បានបង្ហាញអំពីកម្ពស់រលកទឹកសមុទ្រ អាន់ដាម៉ាន់ថា មានសភាពមធ្យម ដោយមានកម្ពស់រលក ២ម៉ែត្រ ហើយសូមឲ្យអ្នកស្រុកអ្នកភូមិ មានការប្រុងប្រយ័ត្​នចំពោះឧត្តនិយម​នៅក្នុងទីក្រុងបាំងកក និង និងតំបន់ក្នុងក្រុង ចាប់ពីពេលាម៉ោង ៥ល្ងាចនេះតទៅ ៕

មតិយោបល់