ភ្នំពេញៈ អតីតបុគ្គលិកកាពីតូល ប្រមាណជាង ២០នាក់បាននាំគ្នាចេញមកតវ៉ាជាថ្មីទៀត ដោយបានឈរកាន់បដា នៅលើចិញ្ជើមផ្លូវកាលពីម៉ោង៨ព្រឹក ថ្ងៃទី២៣ ខែមេសានេះ នៅក្រុមហ៊ុនតែម្តងដែលមានទីតាំងនៅផ្លូវ១៨២ កែងផ្លូវ១១១ សង្កាត់បឹងព្រលិត ខណ្ទ៧មករា។
ការតវ៉ានេះបានបណ្តាល ឱ្យមានកកស្ទះចរាចរផងដែរ ហើយត្រូវកម្លាំងសមត្ថកិច្ចចុះអន្តរាគម ដោយសម្រួលចរាចរ នឹងបានឱ្យក្រុមអ្នកតវ៉ាបញ្ឈប់ការលើកបដា ដោយសមត្ថកិច្ចអះអាងថាការលើកបដានេះគ្មានការសុំច្បាប់ពីអាជ្ញាធរ។ តំណាងក្រុមអ្នកតវ៉ាបានបញ្ជាក់ថាការដែលពួកខ្លួនមកតវ៉ាលើកនេះ មកពីការតវ៉ាមុនៗរយៈពេលជិត៣ខែហើយ គ្មានដំណោះស្រាយដល់ពួកគេ។
ការតវ៉ាម្តងនេះមិនខុសពីទាមទាមុនៗនោះទេ។ មន្ត្រីប៉ូលិសបានបញ្ជាក់ថា ការតវ៉ារបស់បងប្អូនបុគ្គលិកក្រុមហ៊ុននេះ គឺពុំមានហិង្សានោះទេ។ ហើយពេលនេះ អាជ្ញាធរកំពុងជួយធ្វើការសម្របសម្រួល និងរកដំណោះស្រាយជាមួយថៅកែក្រុមហ៊ុន ដើម្បីបញ្ចប់រឿងរ៉ាវដ៏យូរនេះ៕
មតិយោបល់