ព័ត៌មានជាតិ

បិទវគ្គបំប៉នជំនាញហ្វឹកហ្វឺនលំហាត់របៀបនិតិវិធីព្រហ្មទណ្ឌនិងក្រមព្រហ្មទណ្ឌដល់នាយនាយរងនិងពលអាវុធហត្ថ

ស្វាយរៀងៈ លោកឧត្តមសេនីយសែវុទ្ធីមេបញ្ជាកងរាជអាវុធហត្ថខេត្តស្វាយរៀងអញ្ជើញចូលរួមបិទវគ្គបំប៉នជំនាញហ្វឹកហ្វឺនលំហាត់របៀបនិតិវិធីព្រហ្មទណ្ឌនិងក្រមព្រណ្មទណ្ឌដល់នាយនាយរងនិងពលអាវុធហត្ថខេត្តមានចំនួន៣០នាក់ដែលបានរៀនសូត្រកន្លងមក។
ពិធីនេះបានធ្វើទ្បើងនារសៀលថ្ងៃទី២២មេសាឆ្នាំ២០១៦នៅទីបញ្ជាកាកងរាជអាវុធហត្ថខេត្ត។ក្នុងឱកាសនោះលោកឧត្តមសេនីយត្រីសែវុទ្ធីមេបញ្ជាការកងរាជអាវុធហត្ថខេត្តបានមានប្រសាសន៍ថាមន្ត្រីកងរាអាវុធហត្ថត្រូវមានការសាមគ្គីភាពផ្ទៃក្នុងនិងគោរពវិន័យនិងតួនាទីឲ្យបានត្រឹមត្រូវ។និងត្រូវផ្សព្វផ្សាយច្បាប់ចរាចរណ៍ឲ្យបានទូលំទូលាយដល់ប្រជាពលរដ្នជាពិសេសខ្លួនយើងជាមន្ត្រីអាវុធហត្ថត្រូវអនុវត្តន៍មុនគេ។
លោកឧត្តមសេនីយ៍បានបន្តទៀតថាស្របពេលដែលអាកាសធាតុប្រែប្រួលរាំស្ងួតអូសបន្លាយយូរាជរដ្ឋាភិបាលបានផ្តោតសំខាន់ទៅបញ្ហាទឹកដូច្នេះក្នុងនាមយើងជាកងរាជអាវុធត្រូវត្រៀមលក្ខណះឲ្យបានគ្រប់គ្រាន់ដើម្បីជួយប្រជាពលរដ្នពេលដែលពួកគាត់ត្រូវការយើងឲ្យជួយអន្តរាគមន៍។លោកឧត្តមសេនីយ៍ត្រីសែវុទ្ធីក៏ក្រើនរំលឹកដល់កងកំលាងទាំអស់ត្រូវសហការណ៍ជាមួយស្ថាបន័នានាជាពិសេសអាជ្ញាធរដែនដីពេលចុះបំពេញការងារនិងពាក់ឯកសណ្ឋានឲ្យត្រឹមត្រូវ។

មតិយោបល់