ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ពលរដ្ឋ ៣ស្រុក ក្នុងខេត្តស្វាយរៀង ដង្ហោយរកជំនួយពីមន្ទីរជំនាញ ខណៈដែលកខ្វះទឹក

ស្វាយរៀង: បញ្ហាទឹក គឺជាបញ្ហរសើបមួយដែលរារដ្ឋាភិបាល កំពុងយកចិត្តទុកដាក់ និងណែនាំដល់អាជ្ញាធរ គ្រប់ខេត្តក្រុង ត្រូវមានវិធានកាខ្ពស់ក្នុងការស្តុបទឹកទុក និងទាញរកប្រភពទឹកដើម្បីប្រើប្រាស់។

ការអូសបន្លាយនូវគ្រោះរាំងស្ងួត មានរយ:ពេលយូរ ធ្វើឲ្យដីក្តៅហួតហែង អណ្តូងទឹកលែងចេញទឹក បុកអណ្តូងក៏មិនចេញ។ ជាក់ស្តែងខេត្តស្វាយរៀងពលរដ្នកំពុងជួបនូវបញ្ហាកង្វះទឹកប្រើប្រាស់ ក្នុងជីវភាពប្រចាំថ្ ងៃហើយស្រុកដែលប្រឈមជាងគេនោះ គឺមានស្រុកស្វាយជ្រុំ ស្រុកចន្ទ្រា និងស្រុករំដួលមាន ឃុំបុសមន អណ្តូងទឹកលែងចេញ និងបុកអណ្តូងថ្មីក៏មិនចេញ ធ្វើឲ្យពលរដ្នមានកាបារម្ភយ៉ាងខ្លាំង និងបានដង្ហោយរកជួយអន្តរាគមន៍ ពីអាជ្ញាធរនិងមន្ទីរពាក់ពន្ធ។

ពលរដ្ឋបានលើកទ្បើងថា ពួកគាត់កំពុងជួបនូវបញ្ហាខ្វះទឹកប្រើប្រាស់ព្រោះអណ្តូងមិនចេញទឹកនោះទេ។ ពលរដ្ឋបានបញ្ជាក់ថា កាលពីមុនពុំធ្លាប់មានគ្រោះរាំងស្ងួតបែបនេះទេ ទើបតែនៅឆ្នាំនេះទេដែលជួបនូវបញ្ហាកង្វះទឹកប្រើប្រាស់។

ពលរដ្ឋសូមសំណូមដល់អាជ្ញាធរ និងមន្ទីរដែលពាក់ពន្ធសូមជួយអន្តរាគមន៍នូវបញ្ហាទឹកនេះផង។ ដោយទ្បែកបើតាមមន្ត្រីសាលាខេត្តបានឲ្យដឹងថា តាមស្រុកស្វាយជ្រំុវិញ អណ្តូងទឹកចំនួន៨៤អណ្តូងកំពុងរឹង និងស្រុករំដួល អណ្តូងរឹងស្ងួតចំនួន២០៥អណ្តូង និងស្រុកចន្ទ្រា និងនៅតាមបណ្តាស្រុកក្រុងមួយចំនួនទៀតក៏ជួបនូវបញ្ហាកង្វះទឹកនេះដែរ៕

photo_2016-04-23_09-25-05 photo_2016-04-23_09-25-03 photo_2016-04-23_09-25-04 photo_2016-04-23_09-25-06 photo_2016-04-23_09-25-06 (2)

មតិយោបល់