ចិនៈ យោងតាមវេបសាយរបស់គណៈកម្មាធិការកណ្តាល (CPC) សម្រាប់អធិការកិច្ចវិន័យ (CCDI) បានឲ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួយកំពូលរបស់បក្សកុម្មុយនីស្ត (CPC)ប្រទេសចិនកាលពីថ្ងៃចន្ទបានលើកឡើងថា មន្រ្តី ៤,៤១៧នាក់ ត្រូវដាក់ទោសពីបទរំលោភច្បាប់ត្បិតត្បៀតថវិកានៅខែកក្កដាកន្លងទៅ។ ពួកគេត្រូវបានជាប់ពាក់ព័ន្ធក្នុងបទល្មើស ៣.០៤៤ ករណី។នេះបើយោងតាមសារព័ត៌មាន ស៊ីនហួចុះផ្សាយនៅថ្ងៃ២៣ ខៃសីហា ឆ្នាំ២០១៦។
ការផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តដោយគ្មានការអនុញ្ញាត ជាបទល្មើសមជ្ឈឹម ខណៈពេលដែលការផ្ញើ ឬទទួលយកអំណោយ និងការប្រើប្រាស់រថយន្តសាធារណៈមិនត្រូវគោលដៅ ឬមិនសមស្រប គឺជាបទល្មើសធម្មតា ទីពីរ និងទីបីដែលតែងតែ កើតមានច្រើនករណីដែល មានតួរលេខសរុបទាំងអស់ចំនួន ៧៩៩.៥៦២ករណី និង៤៦៣ស្ថិតក្នុងការសង្ស័យ។
សូមជម្រាបថា គណបក្សកុម្មុយនីស្តចិនបានចេញច្បាប់ប្រាំបីចំណុចរបស់ខ្លួននៅលើការរឹតត្បិតនៅចុងឆ្នាំ ២០១២ ដើម្បីកាត់បន្ថយការអនុវត្តន៍ការងារដែលមិនចង់បាន៕
មតិយោបល់