ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ប្រទេសពីរនៅអឺរ៉ុប អំពាវនាវឲ្យបែលហ្ស៊ិក បិទរោងចក្រនុយក្លេអ៊ែរ ជាបន្ទាន់

បែលហ្ស៊ិក: ប្រទេសលុចហ្សាំប៊ួរ និងអាល្លឺម៉ង់ បានដាក់សំណើរួមគ្នាមួយទៅកាន់ ប្រទេសបែលហ្ស៊ិក ឲ្យផ្អាកដំណើរការជាបណ្តោះអាសន្ននូវរោងចក្រនុយក្លេអ៊ែរចំនួនពីររបស់ខ្លួន ដើម្បីធ្វើការត្រួតពិនិត្យប្រព័ន្ធសុវត្ថិភាពឡើងវិញ។ នេះបើយោងតាមរយ: សារព័ត៌មានចិនស៊ិនហួរ
ចេញផ្សាយនៅព្រឹកថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០១៦។

ប្រទេសបែលហ្ស៊ិក មានរោងចក្រនុយក្លេអ៊ែរចំនួនពីរគឺ Doel 3 និង Tihange 2 ដែលធ្លាប់ត្រូវបាន បិទដំណើរការម្តងហើយកាលពីឆ្នាំ ២០១២ បន្ទាប់ពីត្រូវបានគេរកឃើញបញ្ហាមួយចំនួន។ ប៉ុន្តែកាលពី ខែវិច្ឆិកា ឆ្នាំ២០១៥ ទីភ្នាក់ងារគ្រប់គ្រងនុយក្លេអ៊ែរសហព័ន្ធ (FANC) បានប្រកាសអនុញ្ញាតឲ្យ ដំណើរការរោងចក្រទាំងពីរនោះឡើងវិញ ក្រោយអន្តរជាតិបញ្ជាក់ពីសុវត្ថិភាពរួចរាល់។

យ៉ាងណាក៏ដោយ បញ្ហានៅមិនបានបញ្ចប់នោះឡើយ ដោយសេចក្តីរាយការណ៍ចេះតែកើតមាន ជាបន្តបន្ទាប់អំពីបញ្ហាបច្ចេកទេសក្នុងរោងចក្រនុយក្លេអ៊ែរទាំងពីរខាងលើនេះ ដែលជាហេតុនាំឲ្យ ប្រទេសជិតខាងរបស់បែលហ្ស៊ិក ដូចជាអាល្លឺម៉ង់ និង លុចហ្សាំប៊ួរ បានបង្ហាញក្តីព្រួយបារម្ភ និង អំពាវនាវឲ្យបែលហ្ស៊ិក បិទពួកវាជាបណ្តោះអាសន្ន ហើយធ្វើការពិនិត្យសុវត្ថិភាពឡើងវិញ៕

photo_2016-04-25_09-46-42 photo_2016-04-25_09-46-43

មតិយោបល់