ព័ត៌មានជាតិ

ឃើញមិត្តភក្ដិប្រពន្ធស្អាត ទ្រាំមិនបាន ឆ្លៀតឱកាសស្រវឹង ធ្វើសកម្មភាពរំលោភ ចុងក្រោយ…

ភ្នំពេញ: បុរសម្នាក់ ត្រូវបានប្រពន្ធនាំទៅផឹកស៊ី នៅបន្ទប់មិត្តភក្ដិ ឃើញស្រវឹងឆ្លៀតឱកាស បិទបន្ទប់នាង ចាក់សោទ្វារពីខាងក្នុង បំណងរំលោភសេពសន្ថវ: តែមិនសម្រេច ត្រូវប្រពន្ធមកទាន់។

ហេតុការណ៍នេះ កើតឡើងកាលពីល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ នៅផ្ទះជួល ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យឈ្មោះ សួន ផាន់នី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅកន្លែងកើតហេតុ ស្រុកកំណើតនៅស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ដំណើររឿង៖ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ជនរងគ្រោះ និងមិត្តភក្ដិ បាននាំគ្នាផឹកស៊ី ចាប់ពីវេលាម៉ោង១១ព្រឹក ដល់ម៉ោង៣រសៀល នៅមុខបន្ទប់ជួល ដោយមានគ្នា៥នាក់ (ស្រី៣នាក់) ក្នុងនោះជនសង្ស័យ២នាក់ប្រពន្ធ និង២នាក់ទៀតជាសង្សារ ពួកគេត្រូវជាមិត្តរួមការងារ ជាមួយគ្នាផង។

ប្រភពដដែលបន្តថា នៅពេលជនរងគ្រោះ ផឹកស៊ីស្រវឹងខ្លាំងពេក ក៏ត្រូវបានសង្សារមិត្តភក្ដិម្នាក់ គ្រាចូលបន្ទប់ ហើយទាញទ្វារបិទ រួចក៏នាំគ្នាទៅបន្ទប់ជួលរៀងខ្លួនអស់ទៅ។

លុះដល់ម៉ោង ៣ និង៣០នាទីរសៀលថ្ងៃដដែល ស្រាប់តែជនសង្ស័យ មកបន្ទប់ជួលនារីរងគ្រោះម្តងទៀត គឺមកតែម្នាក់ឯងទេ ហើយបានចូលបន្ទប់នាង ចាក់សោពីខាងក្នុង បំណងរំលោភសេពសន្ថវ: តែមិនបានសម្រេចទ្បើយ ព្រោះពេលនោះ ប្រពន្ធជនសង្ស័យ មកទាន់ ច្រានទ្វារឮសូរផាំង ដោយឃើញស្តែងនឹងភ្នែកតែមម្ដង ក៏កើតជាជម្លោះ ជាមួយប្ដី បន្ទាប់មកក៏ត្រលប់ទៅផ្ទះជួលវិញបាត់។

ក្រោយកើតហេតុជនរងគ្រោះ បានស្វាងស្រា ក៏ទៅប្តឹងសមត្ថកិច្ចផងដែរ ដើម្បីឱ្យសមត្ថកិច្ចឃាត់ជនសង្ស័យ។

ក្រោយពេលកើតហេតុរយ:ពេល៤ថ្ងៃ ទើបសមត្ថកិច្ច ធ្វើការឃាត់ខ្លួនជនសង្ស័យ យកមកសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់