កណ្តាលៈ មានការភ្ញាក់ផ្អើលមួយកើតឡើងទាំងព្រឹក បណ្តាលឲ្យម៉ូតូមួយគ្រឿង ត្រូវឆេះហ្មត់គ្មានសល់។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៦ព្រឹក ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ នៅក្បែររបងមន្ទីរពេទ្យជយ័ជំនះ ស្ថិតក្នុងសង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល។
បើតាមសាក្សីនៅក្បែរកន្លែងកើតហេតុឲ្យដឹងថា នៅវេលាខាងលើ មានបុរសម្នាក់ ឈ្មោះ រស់ រដ្ឋារិទ្ធ ភេទប្រុស អាយុ៣៥ មុខរបរមន្ត្រីកងរាជអាវុធហត្ថខេត្តកណ្តាល បានយកម៉ូតូម៉ាក វ៉េវ ពណ៌ស ស៊េរីឆ្នាំ២០១៦ មកប៉ះកង់នៅកន្លែងជួសជុលម៉ូតូគ្រប់ប្រភេទ ឈ្មោះ តូ ណាវី ក្បែររបងមន្ទីរពេទ្យជយ័ជំនះ។ ពេលដែលជាងកំពុងប៉ះកង់ម៉ូតូ ស្រាប់តែដបសាំងនៅក្បែរនោះ បានដួលរលំហ៊ៀរសាំង បណ្តាលឲ្យឆាបឆេះជាអណ្ដាតភ្លើងផ្ទុះភ្លាមៗខ្ទេចម៉ូតូទាំងស្រុងតែម្តង។
បន្ចុបន្បន្នម្ចាស់ម៉ូតូ និងម្ចាស់ទីតាំងជួសជុលម៉ូតូ កំពុងចរចាគ្នាសងសំណងដើម្បីបញ្ចប់រឿង៕












មតិយោបល់